​ករណី​ម៉ូតូ​បុក​អ្នក​ថ្មើរជើង​រួច​ឡាន​កិន​ស្លាប់​សមត្ថកិច្ច​សួររក​សាច់ញាតិ​

591
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ករណី​ម៉ូតូ​បុក​ថ្មើរជើង​រួច​ឡាន​កិន​ស្លាប់​សមត្ថកិច្ច​សួររក​សាច់ញាតិ ។​សូម​រំលឹកថា​កាលពី​ម៉ោង​ប្រមាណ​១១​និង​២៥​នាទី​យប់​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០១៩​នៅលើ​កំណាត់​វិថី​៧​មករា​(​ក្រវ៉ាត់​ក្រុង​)​ខាងកើត​វត្តភ្នំ​បាក់​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​។​

​ស្ថិតនៅ​ភូមិ​ខ្លា​កូន​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​បុក​ថ្មើរជើង​រួច​មាន​រថយន្ត​មក​បុក​បន្ត​បណ្តាល​ឱ្យស្លាប់​ស្ត្រី​ចំណាស់​ម្នាក់​។​រីឯ​ម៉ូតូ​និង​រថយន្ត​រត់គេច​ទៅ​បាត់​។​លើ​សាកសព​ស្ត្រី​រងគ្រោះ​ស្លៀកសំពត់ ប្រផេះ​ក្រឡា​ខ្មៅ និង អាវ​ពណ៌​ខៀវ ។​

​បច្ចុប្បន្ន សាកសព​តម្កល់ទុក​នៅ​វត្ត​ចម​សទ្ធា​ស្វាយ​ចាស់ ភូមិ​១​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​ដូច​បាន​ជម្រាប​ខាងលើ​សូម​បងប្អូន​ដែល​បាន​បាត់​សមាជិក​ក្នុង​គ្រួសារ អញ្ជើញ​ទៅ​មើល​នៅ​វត្ត​ស្វាយ​ចាស់​ក្នុងថ្ងៃនេះ​កុំបី​អាក់ខាន​។​ឬ​ហៅ​ទូរស័ព្ទ​មក​មន្ត្រីនគរបាល​ចរាច​រណ៍​និង​នគរបាល​ក្រុង​សិរីសោភ័ណ​លេខ​០៩៧ ៨៥១៩៦៤៩ ឬ ០៩២ ៩៧ ៥៨៨៧ ឬ ០៨១៤៨៨០៣០ ។​

​លោក​សោម​សារ៉េត​អធិការរង​នគរបាល​ក្រុង​សិរីសោភ័ណ​ឱ្យដឹង​ថ្ងៃទី​៨​ខែកក្កដា​ថា​:​បើតាម​ឈ្មោះ​ឡុ​ច​គៀ​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​ជា​កម្មករ​សំណ​ត់​រស់នៅ​ភូមិ​ខ្លា​កូន​ថ្មី​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​បំភ្លឺ​សមត្ថកិច្ច​នគរបាល​ថា​ជនរងគ្រោះ​នោះ​ជា​ម្តាយ​របស់ខ្លួន​ដែលមាន​ឈ្មោះ​សែម​ខុន​ភេទ​ស្រី​អាយុ​៨០​ឆ្នាំ​៕S/

​រូបថត : ករណី​ម៉ូតូ​បុក​ថ្មើរជើង​រួច​ឡាន​កិន​ស្លាប់​អាយុ​៨០​ឆ្នាំ ក្រោយ​សមត្ថកិច្ច​សួររក​សាច់ញាតិ (​រូប​:​ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម