បិទ​ការប្រកួត​កីឡាបាល់ទាត់​និស្សិត​មហាវិទ្យាល័យ​នៃ​សាកលវិទ្យាល័យ​មានជ័យ​

793
ចែករម្លែក

ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​បិទ​ការប្រកួត​កីឡាបាល់ទាត់​និស្សិត​មហាវិទ្យាល័យ​នៃ​សាកលវិទ្យាល័យ​មានជ័យ​ហៅ​”MCUCUP2019″​កាលពី​រសៀល​ថ្ងៃទី​៧​កក្កដា​២០១៩​។​លោក​សំ​ង៉ា​សាកលវិទ្យាធិការ​សាកល​វិទ្យាល័យ​មានជ័យ​ឱ្យដឹងថា​:​ការប្រកួត​នោះ​ត្រូវបាន​បញ្ចប់​ដោយ​ក្រុម​កីឡាករ​មហាវិទ្យាល័យ​គ្រប់គ្រង​ពាណិជ្ជកម្ម​និង​ទេសចរណ៍​លើក​ពាន​ជ័យលាភី​លេខ​១ ។​

​ក្រុម​កីឡាករ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​និង​ក្រុម​កីឡាករ​មហាវិទ្យាល័យ​កសិកម្ម​និង​កែច្នៃ​អាហារ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​។​លោក​បាន​បន្តថា​:​ក្នុងនាម​គណៈ​គ្រប់គ្រង​បុគ្គលិក​គ្រូ​និង​ខ្លួន​ខ្ញុំ​ផ្ទាល់​សូម​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ លោកស្រី​ម៉ៅ ម៉ា​ល័យ​កែ​គឹមយ៉ាន​ដែល​បាន​ឧបត្ថម្ភ​សម្លៀកបំពាក់​កីឡាករ​១០៨​ឈុត​និង​សប្បុរសជន​ទាំងអស់​ដែល​បាន​ឧបត្ថម្ភ​ថវិកា​និង​ភេសជ្ជៈ​។​

​ខ្ញុំ​ក៏​សូម​អរគុណ​និង​កោតសរសើរ​ដោយស្មោះ​ចំពោះ​ការជួយឧបត្ថម្ភ​គាំទ្រ​របស់លោក​លោកស្រី​ព្រឹទ្ធបុរស​ព្រឹទ្ធបុរស​រង​ប្រធានការិយាល័យ​មជ្ឈមណ្ឌល​ដេ​ប៉ា​តឺ​ម៉​ង់​និង​លោកគ្រូ​អ្នកគ្រូ​ព្រមទាំង​ប្អូនៗ​និស្សិត​ទាំងអស់​ដែរ​។​

ក៏​សូម​អរគុណ​លោក​អាជ្ញាកណ្តាល​ទាំង​៣​រូប​និង​ជាពិសេស​ខ្ញុំ​មាន​មោទនភាព​និង​កោតសរសើរ​ជា​អនេក​ចំពោះ​ប្អូនៗ​កីឡាករ​ទាំងអស់​។​សូម​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ល្បែងស៊ីសង​គ្រឿង​ស្រវឹង អំពើហិង្សារ និង​អំពើ​ដែល​សង្គម​ស្អប់ខ្ពើម​៕S/

រូបថត​:​បិទ​ការប្រកួត​កីឡាបាល់ទាត់​និស្សិត​មហាវិទ្យាល័យ​នៃ​សាកលវិទ្យាល័យ​មានជ័យ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ (​រូប​: ភ្នំ​ស្វាយ )​


ទីតាំងផ្សាយពាណិជ្ជកម្ម