​ខេត្តស្វាយរៀង​ជា​ខេត្ត​ទី​៣​ដែល​វត្តមាន​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​

613
ចែករម្លែក

​វ៉ៃ​គោ​/​ស្វាយរៀងៈ​ពេលនេះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​រីក​រាលដាល​ដល់​ខេត្តស្វាយរៀង​ហើយ ធ្វើឱ្យ​ខេត្ត​នេះ​ក្លាយជា​ខេត្ត​ទី​៣ ដែលមាន​ផ្ទុះ​ជំងឺ​ជ្រូក​នេះ បន្ទាប់ពី​ខេត្តរតនគិរី និង​ខេត្ត​ត្បូងឃ្មុំ​។​

​លោក ម៉ែន​វិបុល​អភិបាល​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៨​ខែកក្កដា​នេះ​ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បានចាប់ផ្តើម​ផ្ទុះ​នៅ​ភូមិ​ឬ​ស្សី​ជួរ​ឃុំ​ក្រោលគោ​ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង​មាន​សត្វ​ជ្រូក​ជាង​១០០​ក្បាល​បាន​ឆ្លង​ជំងឺរ​មួយ​នេះ​។​លោក​អភិបាលខេត្ត​បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​និង​មន្ទីរ​ដែល​ពាក់ព័ន្ធ​ត្រូវ​ចុះ​ទប់ស្កាត់​កុំឱ្យ​ឆ្លង​រាលដាល​ដល់​ភូមិ​ឃុំ​ផ្សេងទៀត​។​

​ពាក់ព័ន្ធ​ការឆ្លង​ជំងឺរ​ប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​ឃុំ​ក្រោលគោ​នេះ​លោក​ភោគ​វណ្ណ​ថន​មេឃុំ​ក្រោលគោ បាន​ថ្លែង​ឱ្យ​ក្រុម​អ្នកសារព័ត៌មាន​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៨​ខែកក្កដា​នេះ​ថា​ពិត​ជាមាន​ករណី​ឆ្លង​ជំងឺប៉េស្ត​អាហ្វ្រិក​ពិតមែន​។ នៅ​ភូមិ​ឬ​ស្សី​ជួរ​ខាងត្បូង ឃុំ​ក្រោលគោ ប៉ុន្តែ​កាលពី​អាទិត្យ​មុន ក្រុម​ពេទ្យសត្វ​បានមក​បាញ់ថ្នាំ​ហើយ​បាន​យក​ឈាម​ទៅពិនិត្យ​នៅ​ភ្នំពេញ​ក្នុងនោះ​ពេទ្យសត្វ​មិនទាន់​ឱ្យ​ផ្សព្វផ្សាយ​នោះទេ​។​

​លោក​មេឃុំ​បាន​បន្តថា សព​ថ្ងៃនេះ មាន​សត្វ​ជ្រូក​ជាច្រើន បាន​ងាប់​ជា​បន្តបន្ទាប់​ហើយ រូបលោក និង​មន្ត្រី​ជំនាញ​បាន​ដុតចោល​អស់ពីរ​ក្បាល​ហើយ កាលពី​ប៉ុន្មាន​ថ្ងៃមុន​។​ប្រធាន​កា​រិ​យា​ផលិតកម្ម និង​បសុព្យាបាល​ខេត្តស្វាយរៀង​បានឱ្យដឹងថា​លោក​និង​លោក​សុខ​រស់​អភិបាលរង​ខេត្ត​កំពុង​ចុះ​ពិ​និត្យនៅ​កន្លែង​ដែល​ផ្ទុះ​ជំងឺ​នេះហើយ​។

​ដោយឡែក​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានចេញ​លិខិត​មួយច្បាប់​ជម្រាបជូន​លោក​អភិបាលខេត្ត​ស្វាយរៀង​ពី​ការផ្ទុះ​ឡើង​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​។​លោក​រដ្ឋមន្ត្រី​វេ​ង​សាខុន​បានស្នើ​ដល់​អភិបាលខេត្ត​និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ជួយផ្តល់​កិច្ចសហការ​ក្នុងការ​អនុវត្ត​វិធានការ​បសុព្យាបាល​រប​ស់ស​មន្ត្រី​ជំនាញ​ក្នុងការ​ពង្រឹង​ការទប់ស្កាត់​ចលនា​សត្វ​ជ្រូក សាច់ជ្រូក និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក ចេញពី​តំបន់​ផ្ទុះ​ជំងឺឆ្លង ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​សូមបញ្ជាក់​ផងដែរ​ថាៈ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​មិន​ឆ្លង​ដល់​មនុស្ស​ទេ​។​ប៉ុន្តែ​ជំងឺ​កាច​សាហាវ​នេះ​ធ្វើឱ្យ​ជ្រូក​ងាប់​មាន​អត្រា​ខ្ពស់​រហូតដល់​១០០​ភាគរយ​ដែល​អាច​បណ្តាលឱ្យ​មានកា​រ​ខាតបង់​ខ្ពស់​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​៕S/​