នៅ​ស្រុក​ឆែប​សមត្ថកិច្ច​ចុះ​ចាប់​ឈើ​ក្នុង​ទីតាំង​មួយកន្លែង​ដែល​ម្ចាស់​លួច​ស្តុក​ទុក​

623
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ក្រុមការងារ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ដឹកនាំ​ដោយ​លោក សុខ​មុន្នី​រិ​ទ្ធិ​អភិបាលរង​ស្រុក​និង​លោក​សេង​លាង​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​។​

កាលពី​ព្រឹក​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ចុះបង្ក្រាប​ទីតាំង​លួចលាក់​ស្តុក​ឈើ​មួយកន្លែង​រឹបអូស​ឈើ​អារ​ប្រភេទ​លេខ​២«​ឈើទាល​»​ចំនួន​១៦៨​សន្លឹក​ស្មើនឹង​៦,៣០​ម៉ែត្រគូប​។​ត្រង់ចំនុច​UTM5271631528536​ស្ថិតនៅ​ភូមិ​ពោធិ៍​ទាប ឃុំ​ម្លូព្រៃ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ​។​

​សូមបញ្ជាក់ថា​នៅ​ខេត្តព្រះវិហារ​អាជ្ញាធរ​ប​ង្កើ​ត​កុងត្រូល​ស្ទើរ​គ្រប់​ស្រុក​ធ្វើឱ្យ​អ្នក​ដឹក​គ្រែ​មួយ​ឬ​តុ​មួយ​យកទៅ​ប្រើប្រាស់​មានការ​បា​រ​ម្ភ​យ៉ាងខ្លាំង​ដោយ​កុងត្រូល​ទាំងនោះ​ទារប្រាក់​មិន​គិតថា​ភ្ញៀវទេសចរ​ណ៏​ទិញយក​ទៅប្រើ​ប្រាស់​ផ្ទាល់ខ្លួន​នោះទេ​។​ដល់​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​គ្រឿង​សិ​ង្ហា​រឹម​អត់​ច្បាប់​ទៅ​យ៉ាង​រលូន​ទៅវិញ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម