​គ្រោះថ្នាក់​ចរាចរ​ក្នុង​ខែមេសា​-​ឧសភា​ឆ្នាំ​២០១៩​ចំនួន​៧៥៣​លើក​ស្លាប់​ចំនួន​៣៥៥​នាក់​

711
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​គ្រោះថ្នាក់​ចរាចរ​ក្នុង​ខែមេសា​-​ឧសភា​ឆ្នាំ​២០១៩​បាន​កើតឡើង​ចំនួន​៧៥៣​លើក​បណ្តាលឱ្យ​ស្លាប់​ចំនួន​៣៥៥​នាក់​និង​របួស​ចំនួន​១.១៤០​នាក់​(​របួសធ្ងន់​៧៧៧​នាក់​) ។​

​នេះ​ជាការ​លើកឡើង​របស់លោក​ស្រី​មិណ​ម៉ា​ណាវី​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោគ​ប្រចាំខែ​មេសា​និង​ឧសភា​ឆ្នាំ​២០១៩​។​ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន​ចាន់​ធុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កាលពី​រសៀល​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៩​នៅ​ទីស្តីការក្រសួង​សាធារណការ​។​

​កន្លែង​ដែលមាន​អ្នកស្លាប់​ច្រើន ជាងគេ​នៅ​រាជធានី ភ្នំពេញ​ចំនួន ៤៨ នាក់ ខេត្តកំពង់ធំ​ចំនួន ៣០​នាក់ និង​ខេត្តបន្ទាយមានជ័យ​ចំនួន​២៦​នាក់​។​លោកស្រី​រដ្ឋលេខាធិការ​បានឱ្យដឹង​ទៀតថា​ចំនួន​ជនរងគ្រោះ ជា​មធ្យម​ក្នុង​មួយថ្ងៃ​ស្លាប់​ចំនួន​៦.២​នាក់​និង​របួស​ចំនួន​១៩​នាក់​។​មូលហេតុ​ការបើកបរ​លើស​ល្បឿន​កំណត់​៣៦​ភាគរយ​មិន​គោរព​សិទ្ធិ​២៥​ភាគរយ​មិន​ប្រកាន់​ស្តាំ​១៣​ភាគរយ​វ៉ា​ជែង​៩​ភាគរយ​បត់​៧​ភាគរយ ស្រវឹង​៤​ភាគរយ​និង​យានយន្ត​៤​ភាគរយ​។​

​គួរកត់សម្គាល់​ផងដែរ​ថា​ក្នុង ចំណោម​អ្នកស្លាប់​ចំនួន ៣៥៥​នាក់ ភាគច្រើន​ជា​អ្នកជិះ​ម៉ូតូ​មាន​ចំនួន ២៧៥​នាក់ ស្មើ​៧៧​ភាគរយ​(​ប្រភេទ​១២៥​សេ​សេ​ចុះក្រោម​)​។ ក្នុងនោះ​មិន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន ២១៧​នាក់​ស្មើ​៧៩​ភាគរយ​។​រថយន្ត​ដឹក​កម្មករ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៣​លើក​បណ្តាលឱ្យ​របួស​ស​រុ​ប​ចំនួន​២៧​នាក់​របួសធ្ងន់​ចំនួន​១២​នាក់​។​

​ករណី​គ្រោះថ្នាក់​ត្រូវបាន​ដោះស្រាយ​ចប់​ចំនួន​៤៧១​ករណី​បញ្ជូនទៅ​តុលាការ​ចំនួន​៤៥៧​ករណី​កំពុង​អង្កេត​ចំនួន​១៧៥​ករណី​បញ្ជូន​ជនល្មើស​ចំនួន ១១៤​នាក់ និង​រត់​គេ​ចំ​ខ្លួន ៤៩​នាក់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម