​ចាប់​ជនជាតិ​កូរ៉េ​២​នាក់​សង្ស័យ​នាំចូល​លុយខ្មៅ​ជាង​២​លាន​ដុល្លារ​

734
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​សមត្ថកិច្ច​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​កាលពី​រសៀល​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​បាន​ឃាត់ខ្លួន​ជនជាតិ​កូរ៉េខាងត្បូង​២​នាក់​ដោយ​រឹបអូស​យកលុយ​ដុល្លារ​ជាង​២​លាន​ដុល្លារ ដែល​សង្ស័យថា ជា​លុយខ្មៅ​នាំចូល​ដ​យ​ខុសច្បាប់​។​

​សមត្ថកិច្ច​ក្នុង​ហេតុការណ៍​បាន​បង្ហាញថា​ជនជាតិ​កូ​រ៉ែ​ខាងត្បូង​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​បានធ្វើ​ដំណើរ​តាម​ជើងហោះហើរ​លេខ UO-706(HKGREP)​មកពី​ទីក្រុង​ហុងកុង​ប្រទេស​ចិន​។​លុះ​ពេលមកដល់​
​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប កម្លាំង​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍ បាន​សហការ​ជាមួយ​គយ ឃាត់ខ្លួន​ជនជាតិ​កូរ៉េខាងត្បូង ចំនួន​២​នាក់ នោះ​តែម្តង​។​

​ជន​ដែល​ត្រូវ​ឃាត់ខ្លួន​ទី​១ ឈ្មោះ YOON WONGI អាយុ​ជាង​៣០​ឆ្នាំ​។​ទី​២ ឈ្មោះ SONG HYUNHOO អាយុ​ជាង​៤០​ឆ្នាំ​។​ប្រភព​បន្តថា បុរស​បរទេស​ទាំង​២​នាក់​នេះ បាន​នាំចូល​ប្រាក់​ដុល្លារ​ខុសច្បាប់ ចំនួន ២.២០០.០០០​ដុល្លារ​នាំយក​មកពី​ទីក្រុង​ហុងកុង​ប្រទេស​ចិន​។

​ក្នុងនោះ​រួមមាន​ក្រដាស់ប្រាក់​១០០​ដុល្លារ​ចំនួន​២១.៩០០​សន្លឹក​,​ក្រដាស់ប្រាក់​៥០​ដុល្លារ​ចំនួន​២០០​សន្លឹក​។​សមត្ថកិច្ច​បានបង្ហាញ​ទៀតថា​ជនជាតិ​កូរ៉េ​ទាំង​២​នាក់​ខាងលើ​ត្រូវបាន​ប្រគល់ជូន​ក្រុម​ប្រតិបត្តិការ​ទី​(​សៀមរាប​)​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​។

​ចំណែកឯ​ប្រាក់​ដុល្លារ​ចំនួន​២.២០០.០០០​ដុល្លារ​រក្សាទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​គយ​និង​រដ្ឋាករ​ប្រចាំការ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដើម្បី​បន្ត​នីតិវិធី​។​សមត្ថ​កិ​ច្ប​ញ្ជា​ក់ទៀត​ថា រាល់​លុយ​ទាំងឡាយ​អ្នកដំណើរ​អាច​យកទៅ​តាម​ខ្លួន​ត្រឹមតែ​១​ម៉ឺន​ដុល្លារ​ទេ​បើ​លើសពីនោះ​សមត្ថកិច្ច​ឃាត់​បណ្តោះអាសន្ន​ហើយ​ធ្វើការ​ស្រាវជ្រាវ​សិន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម