​បុរស​ម្នាក់​ផឹកស៊ី​ស្រវឹង​ខ្ចី​កង់​បី​ឪពុក​មិនឱ្យ​យក​ដំបង​វ៉ា​យ​និង​ច្របាច់ក​ឪពុក​

574
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​បុរស់​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន​បន្ទាប់ពី​ផឹកស្រា​ស្រវឹង​ហើយ​ខ្ចី​កង​បី​ឪពុក​មិនឱ្យ​ប្រើ​អំពើ​ហឹ​ង្សា​ច្របាច់ក​ឪពុក​នៅ​ចំណុច​ភូមិ​អូរ​តាពូង​ឃុំ​រកា​កោះ​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​កាលពី​ល្ងាច​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ កូយ​ឃី​ត​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​នៅ​ភូមិ​អូរ​តាពូង ឃុំ​រកា​កោះ​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​បាន​នាំ​មិត្តភក្តិ​ផឹកស៊ី​រហូតដល់​ស្រវឹង​។​បានមក​ខ្ចី​កង់​បី​ឪពុក​តែ​គាត់​មិនឱ្យ​ព្រោះ​គាត់​ត្រូវ​ទៅ​ដឹក​ម៉ូយ​ជាប្រចាំ​ថ្ងៃ​ស្រាបតែ​ជនសង្ស័យ​ទារលុយ​២០.០០០​រៀល ឪពុក​មិនមាន​លុយ​ឱ្យ​។​ប្រភព​បាន​បន្តថា​ពេលនោះ​ជនសង្ស័យ​ក៍មាន​ចិត្ត​ខឹង​ឱ​ពុក​រួច​ក៍​ធ្វើ​សកម្មភាព បោក ចាន ឆ្នាំង ចាក់​អង្ករ​ចោល អស់ ៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ