ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩

1121
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ជួបប្រទះ​នូវ​បញ្ហា​ប្រទាំង​ប្រទើស និង មាន​បញ្ហា​ច្រើន​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ ការចេញ​ធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​ទោះ​ធ្វើ​អ្វីៗ​លោក អ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​ជា មួយ​អ្នកដទៃ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេ​គឺ តែងមាន​ក្រុម បាបមិត្ត​ចាំតែ​យាយី​ប៉ង​អាក្រក់​ប៉ុណ្ណោះ​ដូច្នេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ឆ្លង​ផល លំបាក​ទាំងពួង​ទៅរួច​។​ក្រៅពីនេះ​ស្ត្រី​មេផ្ទះ​ចូរ​ប្រយ័ត្ន​កូនតូចៗ​ឬ​ក្រុម​នុស្ស​ចាស់​កើតរោគ​ជំងឺ​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​ជួប​ការលំបាក​ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ទប់ទល់​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ ដូចនេះ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូល មក​ឡូកឡំ​នាំ​កើត​ជម្លោះ​វិវាទ​ឡើង​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ធំ​ឬ​អ្នកមាន អំណាច​ណាមួយ​ក៏​តែង​ផ្តល់​ផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។ លោកអ្នក​អាច​ប្រកប កិច្ចការ​អ្វី​ពេញដៃពេញជើង​និង​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់ចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកទទួល​រង​ការប៉ះទង្គិច​ច្រើន បន្តិច​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវគោក​ផ្លូវ ទឹក​ឬ​ផ្លូវអាកាស​ក្តី​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់​និង​ការ​មាន​ជម្លោះ​វិវាទ​ដោយ​ប្រកា​រណា មួយ​។ ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួប​ភាព​រកាំរកូស​និង​ក្រុមមនុស្ស​ប៉ង​អាក្រក់​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មុន​ធ្វើ​អ្វីមួយ​មិនត្រូវ​តាម​ការនឹកឃើញ​ទេ​ពិសេស​មិនត្រូវ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​សេចក្តី​ទុក្ខសោក​មកវិញ​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មានរឿង​រ៉ាវ​ចូលមក​កូរ​ផ្លូវចិត្ត​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន ប៉ុន្មាន​ឡើយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​បើទោះបី​ឃើញ អ្នកដទៃ​គេ​រក​អ្វីមួយ​បាន​កុំ​ជ្រួលជ្រើម​ចង់​ធ្វើតាម​មិនសូវ​សម​ដូច​ប្រកប​ទេ​មានតែ​ការ បាត់បង់​ថែម​ប៉ុណ្ណោះ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វ មួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​លោកអ្នក​ធ្វើ​អ្វី ក៏​តែង​មានការ​ចម្រើន​លូតលាស់​ដូច​ជាទី​ពេញចិត្ត​ផង​។​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​មិន​ថា​តូចតាច​ឬ​ធំដុំ​ក្តី​គឺ​តែង​អាច​ហុច​នូវ​ផ្លែផ្កា​សមប្រកប​សឹងតែ​ទាំងអស់​។ ក្នុងផ្ទះ សម្បែង​បើ​មាន​ជម្លោះ​វិវាទ​ក្នុង​គ្រួសារ​ហើយ​លោកអ្នក​ចង់​ធ្វើការ​ដោះស្រាយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​ថែមទាំង​អាច​ប្រែ​មក​ផ្អែមល្ហែម​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូរ​ព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​ជានិច្ច​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​មនុស្ស​ចាស់​ឬ អ្នកធំ​ហើយ​បើ​ចង់​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ក៏​តែង​ផ្តល់​ផល​ល្អ​ផងដែរ​។ ក្នុង​រង្វង់ គ្រួសារ​មាន​ភាព​សុខដុម​និង​កំពុង​កើត​វាលកាល​ត្រជាក់ត្រជុំ​គ្រាន់​គាប់ប្រសើរ​។ អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​បញ្ហា​ឯកសារ​ពីព្រោះថា ងាយ កើតការ​ជ្រុះ​បាត់​ឬ​ទទួលរង​ការបាត់បង់​ដោយ​ប្រការ​ណាមួយ​ណាស់​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​កាក់កប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​ផងដែរ​។ ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ លោកអ្នក​អាច​ជួប​រឿង​ទាំង​ល្អ​ទាំង​អាក្រក់ ដូច្នេះ​គួរ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា ពុំ​នោះទេ​ផលវិបាក​ពិតជា​កើតឡើង​ចៀស​ពុំរួច​ឡើយ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ថយក្រោយ​និង​ប្រទាំង​ប្រទើស​គ្នាច្រើន​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពចម្រូងចម្រាស​ជា មួយ​អ្នកដទៃ​បន្តិច​ហើយ​ទាល់តែ​ចេះ​សម្រប​ខ្លួន​តាម​កាលៈទេសៈ​ទើប​ពុំមាន​បញ្ហា អាក្រក់​ណាមួយ​កើតឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះ ទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព យ៉ាប់យ៉ឺន​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី ដោយ​ប្រការ​ណាមួយ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើត​ទាំង​ប្រេះឆា​និង​ជម្លោះ​វិវាទ​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​មាន​កិច្ចការ​អ្វី​ហើយ​មិន​ប្រញាប់ប្រញាល់​រួសរាន់​ធ្វើ​ពិត ជា​នាំឱ្យ​ជួប​ផល​លំបាក​ក្នុងការ​ត្រូវ​រែកពន់​នៅ​គ្រា​ខាងមុខ​ជាក់​ជាពុំខាន​។​លោកអ្នក​ត្រូវ​រវៀសរវៃ​ហើយ​ប្រឹងប្រែង​ប្រកបការងារ​ទើប​ប្រសើរ​បំផុត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏មាន​ភាព​រកាំ រ​កូ​ស​មិនតិច​ដែរ​ទេ​ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះរ​វ​ស់​ស្រវា​ចាប់​តែ​អា​ធំ​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ ដោយសារ​ការ​ប្រកែប្រកាន់​ច្រើន​និង​ចិត្ត​ចង់​ឈ្នះ​ចាញ់​គ្នាច្រើន​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ ច្រើនជាង​ដូចនេះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះឆា​ពី​តិចតួច​ទៅ​ខ្លាំង​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ចេះ​ធ្វើ​ចិត្ត​ត្រជាក់​បន្តិច​ពីព្រោះថា​ងាយ​កើត​បញ្ហា​រាំងស្ទះ​មួយចំនួន​ផងដែរ​។ នៅពេល​នេះដែរ​មាន​ការប្រែក្រឡាស់​ពី ល្អ​មក​អាក្រក់​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង ថ្ងៃនេះ​វិញ​បើ​គិត​ធ្វើ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពុំនោះ​ទេ​បើ​មានការ​ចំណាយ​ប្រាក់កាស​ធ្វើ​អ្វីមួយ​ពិតជា​ត្រូវ​ខាត​អសារ​បង់​ដោយ​ប្រការ​ណាមួយ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនសូវ​ចុះសម្រុង​គ្នា​ឡើយ​ព្រោះ​ជារឿយៗ​តែង​ចង់​ចាញ់ឈ្នះ​គ្នា​ជានិច្ច​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ឬ​ស្ម័គ្រចិត្ត​ប្រកប កិច្ចការងារ​កន្លែង​ណាមួយ​ផង​។ ទោះបី​យ៉ាងណាក្តី​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ នៅថ្ងៃនេះ​លោកអ្នក​ពុំគប្បី​មាន​អំនួត​ក្អេងក្អាង​ឱ្យសោះ​ព្រោះ​ទ្រព្យ​ដែល​បម្រុង​រត់​ចូល​បែរជា​អាច​រត់​ចេញទៅ​វិញទៀត​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ