ក្លិប​លី​វឺ​ភូ​ល បារម្ភ​បាត់បង់​លោក ចើ​ហ្គេ​ន ក្លប់ ខណៈ​ការចរចា​កិច្ចសន្យា​ថ្មី​ជាប់គាំង

598
ចែករម្លែក

ក្លិប​លី​វឺ​ភូ​ល​( Liverpool) បារម្ភ​ថា អ្នកចាត់ការ ចើ​ហ្គេ​ន ក្លប់ (Jurgen Klopp) នឹងមិន ចុះ​កិច្ចព្រមព្រៀង​ថ្មី​នោះទេ​។

​គេ​ជឿថា លោក ក្លប់ មាន​ប្រាក់​ឈ្នួល​ប្រហែល​៧​លាន​ផោន​ក្នុង​មួយឆ្នាំ ហើយ​ក្រុម ហ៊ុន Fenway Sports Group បាន​ទាក់ទង​លោក ដើម្បី​តំឡើង​ប្រាក់​ឈ្នួល​ឲ្យ​លោក ដល់ ១០​លាន​ផោន បន្ទាប់ពី​ក្រុម Liverpool លើក​ពាន​ជើងឯក​ឆេ​ម​ពាន​លី​ក​។

​ម្ចាស់​ក្លិប​លី​វឺ​ភូ​ល ចង់​ឲ្យ​លោក ក្លប់ ចុះ​កិច្ចព្រមព្រៀង​៦​ឆ្នាំ​បន្ថែមទៀត​ដែលមាន​តម្លៃ ៦០​លាន​ផោន ដើម្បី​រារាំង​ចំណាប់អារម្មណ៍​ពី​ក្លិប​ផ្សេង​។ ប៉ុន្តែ​លោក ក្លប់ ផ្តល់​តម្លៃ សុខភាព​របស់លោក​សំខាន់​ជាង​ប្រាក់​។ ដូច្នេះហើយ​លោក​ត្រូវការ​ពេលវេលា ដើម្បី​ធ្វើការ​សម្រេចចិត្ត​។

​កាលពី​រដូវក្តៅ​ឆ្នាំ​២០១៦ លោក ក្លប់ និង​ក្រុមការងារ​របស់លោក​បាន​ចុះកិច្ចសន្យា​ដឹក នាំ​៦​ឆ្នាំ​បន្ថែមទៀត ដើម្បី​រក្សាទុក​ពួកគេ​ដល់​ឆ្នាំ​២០២២ ហើយ​គ្មាន​ព័ត៌មាន​ថា គ្រូបង្វឹក រូបនេះ​ពិចារណា​ចាកចេញ​មុន​ចប់​កិច្ចសន្យា​នោះទេ​។

​លោក​នឹង​បន្ត​ដឹក​នាំនៅ​ពហុ​កីឡដ្ឋាន​រយៈពេល​៧​ឆ្នាំ ហើយ​ដល់​ពេលនោះ​ប្រសិន បើ​លោក​ទទួលបាន​ជោគជ័យ​លោក​នឹង​កាន់តែ​ក្លាយជា​បេក្ខភាព​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ពី​ក្លិប​ផ្សេងៗ​ទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ទីតាំងផ្សាយពាណិជ្ជកម្ម