សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​

903
ចែករម្លែក

ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ពីបទ​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​ដោយ​ចេតនា ។​ជនជាប់ចោទ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នេះ​ឈ្មោះ កុយ ស៊ា​ង ( ហៅ​ង៉ោ​ល ) ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​ពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​

​ប្រ​ភ​ពី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៃ​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេ​ត្តំ​ពង់​ឆ្នាំង បានឱ្យ​ដឹ​ថា ជនជាប់ចោទ​ឈ្មោះ​កុយ ស៊ា​ង ត្រូវ​កម្លាំង​នគរបាល​ក្រុង​កំពង់ឆ្នាំង​ចាប់ខ្លួន​នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩​។​

ដោយ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់ ចៅក្រម​ស៊ើបសួរ លេខ ៥៨/១៩ ចុះ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩​។​ពីបទ​ប្រព្រឹត្ត​អំពើហិង្សា ដោយ​ចេតនា​កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ ។ ទីកន្លែង​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​នៅក្នុង ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

​បច្ចុប្បន្ន​ជន​ជាប់​ច​លទ​ត្រូវបាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម