កាប់​ប្លន់​យក​ម៉ូតូ​មិនបាន​សម្រេច​នៅក្បែរ​ប៉ុស្តិ៍​ជ្រោយ​ចង្វា សមត្ថកិច្ច​បែ​រជា​សួរ​អ្នក​សា​ព័ត៌មាន​

530
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា+ចាន់តូ​/​ភ្នំពេញៈ​យុវជន​មួយក្រុម​មាន​គ្នា​៦​នាក់ ​ជិះ​ម៉ូតូ​២​គ្រឿង​អង្គុយ​ផឹកស៊ី​តាម​ដង​មាត់ទន្លេ​ ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ជាង​១០​នាក់​ ប្រដាប់​ដោយ​ដាវ​មក​កាប់​ប្លន់​យក​ម៉ូតូ ​តែ​មិនបាន​សម្រេច​។​ហេតុការណ៍​​បង្ក​ការភ្ញាក់ផ្អើល​នេះ​ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​៩ ​ខែកក្កដា​ឆ្នាំ​២០១៩ ។

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះបាន​និយាយ​ថា តាម​ជួរ​មាត់ទន្លេ​យប់​ឡើង​អនាធិបតេយ្យ​ខ្លាំងណាស់​ ដោយ​សម្បូរ​ក្រុម​បងតូច​បងធំ​និង​ប្លន់​ជា​ញឹក​ញាប់​ផងដែរ​។​តែ​មិនដែល​ឃើញ​កម្លាំង​នគរបាល​បង្ក្រាបបាន​ម្តងណា​សោះ ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​លែង​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម