ក្រុង​វ៉ាស៊ីនតោន​អនុម័ត​ការលក់​រថក្រោះ​និង​មី​ស៊ី​ល​សរុប​ជាង​២​ពាន់​លាន​ដុល្លារ​ឱ្យ​កោះ​តៃវ៉ាន់​

820
ចែករម្លែក

​ភ្នាក់ងារ​ប្រតិបត្តិការ​នៃ​ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៨​កក្កដា​ថា​ក្រសួងការបរទេស​សហ​រដ្ឋ​អាម៉េរិក​បាន​ចុះ​​ហត្ថលេខា លើ​សំណើ​របស់​កោះ​តៃវ៉ាន់​ក្នុង​ការទិញ​រថក្រោះ M1A2T Abrams ជាង​១០០​គ្រឿង​និង​គ្រឿង​សម្ភារៈ​ផ្សេងៗ​ទៀត​នៃ​រថក្រោះ​ទាំងនេះ ព្រមទាំង​មី​ស៊ី​ល Stinger​ជាច្រើន​​ក្នុង​កិច្ចព្រមព្រៀង​តម្លៃ​២,២​ពាន់​លាន​ដុល្លារ​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​និយាយថា “​ការលក់​រថក្រោះ M1A2T Abrams ចំនួន​១០៨​គ្រឿង​នេះ​នឹង​រួមចំណែក​ដល់​ការធ្វើ​ទំនើបកម្ម​នៃ​កងរថក្រោះ​ប្រយុទ្ធ​របស់​អ្នកទទួល​ និង​ការបង្កើន​សមត្ថភាពរ​បស់​ខ្លួន​ដើម្បី​ឆ្លើយតប​ការគំរាមកំហែង​ក្នុង​តំបន់​បច្ចុប្បន្ន​និង​នៅ​ពេល​អនាគត​ព្រមទាំង​ដើម្បី​ពង្រឹង​ការការពារ​ខ្លួន​” ។​

​បន្ថែម​ពីលើ​នេះ សហរដ្ឋអាមេរិក​បាន​យល់ព្រម​លក់​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​Stinger ដែល​ជា​ប្រភេទ​មី​ស៊ី​លបាញ់​ចេញពី​ស្មា​ចំនួន​២៥០​ដើម​ក្នុងតម្លៃ​២២៤​លាន​ដុល្លារ​។​នេះ​បើ​​យោងតាម ភ្នាក់ងារ​ប្រតិបត្តិការ​នៃ​ក្រសួង​ការពារជាតិ​នេះ​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់ទុក​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ខ្លួនឯង​នេះ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន ហើយ​អះអាង​អធិបតេយ្យភាព​លើ​កោះ​នេះ​។​តែ​ទោះជា​យ៉ាងណា តៃវ៉ាន់​​បដិសេធ​ការអះអាង​របស់​រដ្ឋាភិបាល​ចិន​ប៉េកាំង​និង​នៅ​តែ​រក្សា​ឈ្មោះ​រដ្ឋាភិបាល​មុន​សម័យ​កុំម្មុយនិស្ត គឺ​សា​ធារ​ណ​រដ្ឋ​ចិន​៕ដោយ៖សុខា/sn

​រថក្រោះ​M1A2T Abrams ក្នុង​សមយុទ្ធ​មួយ​

ទីតាំងផ្សាយពាណិជ្ជកម្ម