ស្រវឹងស្រា​បេី​ក​រថយន្តបុ​កម៉ូតូ កង់​បីឥណ្ឌា និងជ្រុលបុករបងថ្ម អគារទុកចោលមួយកន្លែង បណ្តាលឲ្យរងរបួសបីនាក់

675
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ បុរស​ម្នាក់ស្រវឹងស្រា​បើករថយន្តហៃ​លែ​ន​ឌ័​រមួយ គ្រឿងដឹកនារី​រូបស្រស់ពីរ​នាក់ ដោយបេី​កបោះពួយយ៉ាងលឿន ដូច​ហោះ រួច​ក៏​ជ្រុលចង្កូតទៅបុកម៉ូតូកង់​បីឥណ្ឌាមួយគ្រឿងទៀតដែលកំពុងបេី​កបត់​ឆ្លងផ្លូវ និងបន្តទៅបុករបងថ្មអគារទុកចោលមួយខ្នង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកាលពី​វេលាម៉ោង១​និង​៤០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩​ ត្រង់ចំណុចក្បែរខារ៉ាអូខេសំរិទ្ធពេជ្រ ស្ថិត​តាមបណ្ដោយផ្លូវ៥៩៨ កែងផ្លូវ១៩៨៦ ក្នុង​សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

​តាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ​បាន ឲ្យដឹង ថា នៅមុនពេល​កើតហេតុ គេ​ឃៀញ បុរស ម្នាក់ បេ​ី​កបរ​ម៉ូតូ កង់​បី ឥណ្ឌា មួយ គ្រឿង ម៉ាក បា​ចា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GH-2935 ។ ដែលមាន​ដឹក​ភ្លៀវ​ជា​បុរស ជនជាតិ ចិន​ម្នាក់ និង​នារី ជា​ជនជាតិ ខ្មែរ ចំនួន ២​នាក់​ទៀត​ពីក្រោយ​។ ដោយ បាន ធ្វើ ដំណើរ តាម បណ្ដោយ ផ្លូវ ៥៩៨ ក្នុង​ទិស ដៅ ពី ត្បូង ទៅ ជេ​ី​ង ។ លុះ មក ដល់ ចំណុច កើត ហេតុ ម៉ូតូ កង់​បី ឥណ្ឌា ខាង​លេ​ី ក៏ បាន បត់ ឆ្វេង បំណង ឆ្ពោះទៅ ផ្លូវ ១៩៨៦ ។ ខណៈ ពេល នោះ ក៏ ស្រាប់ តែ មាន រថយន្ត បង្ក​ខាង​លេ​ី ម៉ាក ហៃ​លែ​ន​ឌ័​រ ពណ៌ ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-4865​។ ដែល បេ​ី​កបរ ដោយ បុរស ម្នាក់ មាន សភាព ស្រវឹង ជោកជាំ និង មាន នារី រូប​ស្រស់ ចំនួន ២​នាក់ ទៀត រួម​ដំណេ​ី​រ ជាមួយ ។ បាន បេ​ី​ក តាម​បណ្ដោយ ផ្លូវ ១៩៨៦ ក្នុង​ទិស ដៅ ពី លិចទៅ​កេ​ី​ត និង​ក្នុង ល្បឿន​យ៉ាង លឿន ដូច​ហោះ ដោយ ខ្វះ ការ ប្រុងប្រយ័ត្ន ត្រង់ចំណុច ផ្លូវបំបែក ក៏ ជ្រុល​ទៅបុក ម៉ូតូ កង់​បី ឥណ្ឌា ខាង​លេ​ី ចំ​ពី មុខ ទាំង កំរោល​។ បណ្តោយ​ឲ្យ ម៉ូតូ កង់​បី​ឥណ្ឌា ខ្ទៀត ផ្លោង ជិត ១០​ម៉ែត្រ ក្រឡាប់ ផ្ងារ ជើង រង​ការខូចខាត យ៉ាង ដំណំ និង បណ្តាល​ឲ្យ ភ្ញៀវ ជា ជនជាតិ ចិន រងរបួស រយះ​កែងដៃ និង​កែង​ជេ​ី​ង រីឯ នារី ចំនួន ២​នាក់ ទៀត បាន រងរបួស បែក មុខ បែក មាត់ ។ ដោយ ឡែក រថយន្ត បង្ក នៅ តែ មិន ទាន់ អស់ ល្បឿន ក៏​បន្ត ឆ្ពោះ ទៅ មុខ ត្រង់ ទៅ បុក និង របង ថ្ម អគារ ទុក ចោល មួយ ខ្នង បណ្តាល​ឲ្យ រ​បេ​ី​ក ប្រេះ អស់ មួយ ផ្ទាំង ។ ចំណែកឯ រថយន្ត បង្ក បាន រង​ការខូចខាត ក្រពឹត ផ្នែក ខាងមុខ យ៉ាង ដំណំ ទៅ មុខ លែង រួច ភ្លាម ៗ ក៏មាន ប្រជាពលរដ្ឋ ដែល នៅ ក្បែរ កន្លែង​កេ​ី​ត ហេតុ បាន ទាក់ ទង ហៅ រថយន្ត សង្គ្រោះ បន្ទាន់ របស់ គ្លីនិក សម្ភព ពន្លឺ មក ធ្វេ​ី​ការ ដឹក ជនរងគ្រោះ ទាំង បី នាក់ យកទៅ សង្គ្រោះ ភ្លាមៗ ផងដែរ ។

​ក្រោយ ពេល​កេ​ី​ត​ហេតុ ក៏មាន សមត្ថកិច្ច មូល ដ្ឋា​ន បាន​ចុះ មក ធ្វើការ អន្តរាគមន៍ ដល់ កន្លែង កើត ហេតុ ភ្លាមៗ និង បាន រាយការណ៍ ជូន​សមត្ថកិច្ច ជំនាញ អោយ ចុះមក ធ្វើការ វាស់ វែង ស្ទូច យក​រថយន្ត បង្ក និង ម៉ូតូ កង់ បី ឥណ្ឌា រួមទាំង អ្នក បេ​ី​ក រថយន្ត បង្ក ទៅ កាន់ ការិយាល័យ ចរាចរណ៍ ផ្លូវ គោក នៃ​ស្នង ការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដេ​ី​ម្បី សាកសួរ នាំ និង រង់ចាំ ដោះស្រាយ គ្នា ទៅតាម ផ្លូវ ច្បាប់ ជា​បន្ត ទៀត នៅ ពេល ក្រោយ ៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម