មនុស្ស​ស្លាប់​និង​របួស ដោយ​គ្រោះថ្នាក់​ចរាចរ​ផ្ទួនៗ​គ្នា​នា​ល្ងាច​ថ្ងៃទី​៨​កក្កដា នៅ​ខេត្ត​ព្រះសីហនុ​

818
ចែករម្លែក

​ដោ​យ:​វ​ណ្ណៈ​/ព្រះសីហនុ​ ៖ ​អំឡុងពេល​៣​ម៉ោង​នា​ល្ងាច​ថ្ងៃទី​៨ ​ខែកក្កដា ​ម្សិលមិញ​ នៅ​ខេត្ត​ព្រះសីហនុ​មាន​គ្រោះថ្នាក់​ចរាចរ​រហូត​ទៅដល់​៤​ករណី បណ្តាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់ មួយចំនួនទៀត​រងរ​បួស។ ក្នុងនោះ​ជនរងគ្រោះ​ដែល​ស្លាប់​គឺជា​ជនជាតិ​ចិន និង​មាន​រថយន្ត​ប្រាំបួន​គ្រឿង​ ព្រមទាំង​ម៉ូតូ​មួយគ្រឿង​រង​ការខូចខាត​។

​គ្រោះថ្នាក់​ចរាចរ​ទាំង​៤​ករណីនេះ មាន​៣​ករណី​កើតឡើង​តាមផ្លូវ​ជាតិ​លេខ​៤ ​ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​និង​មួយ​ករណី​ទៀត​កើតឡើង​តាមផ្លូវ​ក្នុងស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ​(​មាន​អ្នកស្លាប់​ជា​ជន​ជាតិចិន​) ។

​សមត្ថកិច្ច​ដែល​មើល​ការខុសត្រូវ​ផ្នែក​សន្តិសុខ​សណ្តាប់ធ្នាប់​តាម​មូលដ្ឋាន និង​នៅតាម​ផ្លូវជាតិ​ថ្លែងថា គ្រោះថ្នាក់​ទាំងអស់នេះ​បណ្តាលមកពី​កត្តា​អ្នកបើកបរ​មួយចំនួន ​ពិសេស​អ្នក​ដែល​បង្កហេតុ​មុនគេខ្វះ​ការ​ប្រុង​ប្រ​យ័​តត្ន ហើយ​អ្នកបើកបរ​ខ្លះទៀត​មិន​យោគយល់​អ​ធ្យា​ស្រ័​យគ្នា និង​ខ្លះទៀត​បើកបរ​លឿន​ពេក​។

​ជុំវិញ​គ្រោះថ្នាក់​ចរាចរ​នេះ កន្លងមក​ក៏​ដូចជា​បច្ចុប្បន្ន អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​អប់រំ​និង​អំពាវនាវ​ឲ្យអ្នកបើកបរ​យានយន្ត​គ្រប់រូប​គោរព​ច្បាប់​ចរាចរណ៍​និង​បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន ៕​B/សរន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម