​មេ​ប្រដាល់​គុន​ខ្មែរ ផ្ដល់​សម្ភារ​ហ្វឹកហាត់ ដល់​ក្រុម​ជម្រើសជាតិ និង​ជម្រើសជាតិ​ថ្នាល​

641
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ ថ្មីៗ​នេះ មេ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ដែល​អមដំណើរ ដោយ​លោក ហេង សុឃន អនុប្រធាន​សហព័ន្ធ និង​លោក​អគ្គលេខាធិការ ម៉ិ​ល កាដូ បាន​នាំយក​សម្ភារ ហ្វឹកហាត់​ជាច្រើន​មុខ ផ្ដល់​ឲ្យ​ក្រុមកីឡា​ជម្រើសជាតិ និង​ជម្រើសជាតិ​ថ្នាល ដែល​កំពុង​ហ្វឹកហាត់ ក្នុង​ជ​ម្រំ​ប្រមូលផ្ដុំ ។​

​នេះ​ជា​កាយវិការ​ល្អ​មួយ របស់​ប្រមុខ​ប្រដាល់​រូបនេះ ក្នុងការ​ផ្ដល់​សម្ភារ​ហ្វឹកហាត់ ជា​បន្ថែម លើ​សម្ភារ​ហ្វឹកហាត់ ដែល​ក្រសួង​អប់រំ យុវជន និង កីឡា ផ្គត់ផ្គង់​ឲ្យ​នោះ ។

ផ្ដល់​សម្ភារ​ហ្វឹកហាត់ ដល់​កីឡា​ជម្រើសជាតិ​

​​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន បាន​ថ្លែង​នៅ​ចំពោះមុខ អ្នក​ប្រដាល់​ទាំងអស់​ថា សម្ភារ​ទាំងនេះ គឺ​បានមក​ដោយ​ថវិកា​របស់លោក អនុប្រធាន​សហព័ន្ធ ហេង សុឃន ។ អ្នក​ប្រដាល់​ទាំងអស់ ត្រូវ​បង្កើន​ការហ្វឹកហាត់ មាន​វិន័យ ស្ដាប់​គ្រូបង្វឹក និង​ហាត់​ឲ្យ​អស់ពី​សមត្ថភាព ។​

សម្រាប់​កីឡា​ថ្នាល គឺជា​អ្នក​បន្តវេន សម្រាប់​ឆ្នាំ​២០២៣ ចំពោះ​កីឡា​ឈុត​ធំ គឺ​ត្រៀម​ស៊ី​ហ្គេម លើក​ទី​៣០ នា​ចុង​ឆ្នាំនេះ នៅ​ប្រទេស​ហ្វីលីពីន ចាប់ពី​ថ្ងៃទី​៣០ វិច្ឆិកា ដល់​ថ្ងៃទី​១១ ធ្នូ ឆ្នាំ​២០១៩ ។​

ផ្ដល់​សម្ភារ​ហ្វឹកហាត់ ដល់​កីឡា​ជម្រើសជាតិ​

សូមបញ្ជាក់ថា ប្រដាល់​គុន​ខ្មែរ គឺជា​ប្រភេទ​កីឡា ដ៏​មាន​សក្ដានុពល ដែល​កាលពី​ស៊ី​ហ្គេម លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​នោះ ប្រភេទ​កីឡា​នេះ ដណ្ដើមបាន​មេដាយមាស មេដាយប្រាក់ និង​មេដាយសំរិទ្ធ ហើយ​ស៊ី​ហ្គេម​លើក​ទី​៣០​នេះ កម្ពុជា​រំពឹងទុក​ជាមុន​ថា នឹង​បន្ត​ដណ្ដើមបាន មេដាយ​ជា​បន្តទៀត មិនខានឡើយ ។​

​លោក អេ ភូ​ថង ដែលជា​គ្រូ​ជម្រើសជាតិ និង​លោក ឡុង សាល​វ័​ន្ដ ដែលជា​គ្រូ​ជំនួយ បាន​ចាត់ទុកថា សម្ភារ​ហ្វឹកហាត់​ទាំងនេះ ពិត​ជាមាន​សារសំខាន់​ណាស់ ក្នុងឱកាស​នៃ​ការប្រមូលផ្ដុំ​នេះ ។ លោក​ទាំង ២ បាន​បន្តថា លោក​នៅតែ​យក​អស់ពី​កម្លាំងកាយ និង​កម្លាំងចិត្ត ក្នុងការ​បង្ហាត់​ពួកគេ ឲ្យ​បានល្អ ៕v

ផ្ដល់​សម្ភារ​ហ្វឹកហាត់ ដល់​កីឡា​ជម្រើសជាតិ​

ទីតាំងផ្សាយពាណិជ្ជកម្ម