គ្រូបង្រៀន​ភាសា​អង់គ្លេស​ម្នាក់​ដេកស្លាប់​សង្ស័យ​ខ្យល់គ​

802
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​បុរស​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ម្នាក់​បាន​ដេកស្លាប់​ក្នុង​បន្ទប់​សមត្ថកិច្ច​សន្និដ្ឋាន​ថា​អាចមកពី​ខ្យល់គ​។​ហេតុការណ៍​នេះ​ត្រូវបាន​ប្រទះឃើញ​ស្ថិតនៅ​មណ្ឌល​មេត្តាករុណា​ក្នុងភូមិ​កសិកម្ម​សង្កាត់​ស្រ​ង៉ែ​ក្រុង​សៀមរាប​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៩ ។

​សមត្ថកិច្ច​បានឱ្យដឹង​ថា សព​ជនរងគ្រោះ​ឈ្មោះ ប្រុស ភា​រិ​ទ្ធ​ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ជនជាតិខ្មែ មុខ​បរ គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​មណ្ឌល មេត្តា​កុរ​ណា និង មាន​ស្រុកកំណើត​នៅ ភូមិ​ក្រែក ឃុំ ក្រែក ស្រុក ពញាក្រែក ខេត្ត កំពង់ចាម​។​ប្រភព​បន្តថា តាម​ការបំភ្លឺ​ពី​ឈ្មោះ ឆែម​ចន្ថា​ភេទ​ស្រី​អាយុ​២៦​ឆ្នាំ ជា​បុគ្គ​លឹក​នៅ​មណ្ឌល​មេត្តាករុណា​បានឱ្យ​សមត្ថកិច្ច​ដឹងថា​នៅ​ថ្ងៃកើតហេតុ​លោកស្រី​ប្រធាន​អង្គការ​បានឱ្យ​គាត់​ទៅ​សួរ​លោក ប្រុស ភា​រិ​ទ្ធ ខណ​:​នោះ​ហៅ​មិន​ក្រោក​។

​នៅពេល​គាត់​ទៅដល់​មុខ​បន្ទប់​ក៏​បើក​បង្អួច​កញ្ចក់​បើក​វាំងនន​មើល​ពី​ខាងក្រៅ​ឃើញ​គាត់​ដេកស្លាប់​បាត់ទៅហើយ​។​ភ្លាមនោះ​ក៏​រត់​ទៅប្រាប់​បុគ្គលិក​ផ្សេងទៀត​ឱ្យ​មកជួយ​ពិនិត្យមើល​។​បន្ទាប់មកទៀត​លោកស្រី​ប្រធាន​អង្ក​ការ​ក៏​ទាក់ទង​ទៅ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្រ​ង៉ែ​ឱ្យ​គាត់​មក​ពិនិត្យ​ករណីនេះ​។​

​ប្រភព​បញ្ជាក់ថា​តាម​ការពិនិត្យ​កោសល្យ​វិ​ច្ច័​យ​របស់លោក​វេជ្ជៈបណ្ឌិត​អ៊ិត​ឆប​ឆ​រ័ត្ន​គ្រូពេទ្យ​អម​តុលាការខេត្ត​បានឱ្យដឹងថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​កើត​ខ្យល់គ​ដោយ​ក្មាន​ការជួយ​សង្គ្រោះ​បឋម​បណ្តាលអោយ​គាំងបេះដូង​។​ចំពោះ​សាកសព​បានធ្វើ​ការប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម