ឥណ្ឌូនេស៊ី​បញ្ជូន​ចេញ​សម្រាម​២១០​តោន​ទៅ​កាន់​អូស្ត្រាលី​

722
ចែករម្លែក

​ឥណ្ឌូនេស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៩​កក្កដា​ថា ខ្លួន​នឹង​បញ្ជូន​សម្រាម​ជាង​២១០​តោន​ត្រឡប់​ទៅ​អូស្ត្រាលី​វិញ ខណៈ​បណ្តា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ នាំ​គ្នា​ប្រឆាំង​នឹង​ការ​ក្លាយខ្លួន​​ជាទី​តាំង​ទទួល​សម្រាម​បរទេស​។​

​កុងតេ​នឺ​ចំនួន​៨ ដែល​ត្រូវបាន​ចាប់​ទុក​នៅ​ទីក្រុង​ស៊ូ​រ៉ា​បា​យ៉ា គួរតែ​ផ្ទុក​ក្រដាស​អេតចាយ​តែប៉ុណ្ណោះ តែ​អាជ្ញាធរ​បាន​រកឃើញ​សម្រាម​ជា​សារធាតុ​បង្ក​គ្រោះថ្នាក់​និង​សំណល់​ក្នុងផ្ទះ​​ រួម​មាន​ដប ស្បោង​ផ្លា​ស្ទិក ខោ​ទឹកនោម​ក្មេង សំណល់អេឡិចត្រូវនិក​និង​កំប៉ុង ,​នេះ​បើ​តាម​អ្នកនាំពាក្យ​សំរាប់​ទីភ្នាក់ងា​រគយ​នៅ​ខេត្តចាវ៉ា​ខាង​កើត​បាន​ប្រាប់​ទីភ្នាក់ងា​រសារ​​ព័ត៌មាន​AFP​។​

​ទីភ្នាក់ងារ​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការ​ណ៍មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា​« ក្រោយ​ការត្រួតពិនិត្យ ក្រសួង​បរិស្ថាន​ឥណ្ឌូនេស៊ី អនុញ្ញាត​អោយ​នាំ​ចេញ​សំណល់​ទាំងនេះ​ទៅវិញ​»​។​

បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​កំពុង​ប្រឆាំងនឹង​ការ​ក្លាយ​ខ្លួន​ជាធុងសម្រាម​បរទេស​។​កុងតេ​នឺ​ចំនួន​៨ ដែល​ត្រូវបាន​ចាប់​ទុក​នៅ​ទីក្រុង​ស៊ូ​រ៉ា​បា​យ៉ា គួរតែ​ផ្ទុក​ក្រដាស​អេតចាយ​តែប៉ុណ្ណោះ តែ​អាជ្ញាធរ​បាន​រកឃើញ​សម្រាម​ជា​សារធាតុ​បង្ក​គ្រោះថ្នាក់​និង​សំណល់​ក្នុងផ្ទះ​

​ក្រុមហ៊ុន​អូស្ត្រាលី​Oceanic Multitrading បាន​បញ្ជូន​សម្រាម​ទាំងនេះ​មក​ឥណ្ឌូនេស៊ី ដោយ​មាន​ជំនួយ​ពី​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​។​

​កាលពី​ឆ្នាំមុន ចិន​បាន​សំរេច​ហាមឃាត់​ការនាំ​ចូល​សម្រាម​ផ្លាស្ទិ​កបរ​ទេស ជាហេតុ​នាំ​អោយ​ឧស្សាហកម្ម​កែច្នៃ​សម្រាម​ផ្លា​ស្ទិក​សំរាប់​ប្រើ​ឡើង​វិញ​របស់​ពិភពលោ​កធ្លាក់​ក្នុង​ភាព​​វឹកវរ ដោយ​ប្រទេស​កំពុង​អភិវឌ្ឍ​ខិតខំ​ស្វែងរក​ទីកន្លែង​បញ្ជូន​កាកសំណល់​របស់គេ​។​ចាប់តាំងពី​ពេលនោះ​មក សម្រាម​ក្នុង​បរិមាណ​ដ៏​ច្រើនត្រូវបាន​ប្តូរ​ទិស​ដៅ​មកកាន់​អាស៊ីអាគ្នេយ៍​​តែ​ការ​ជំទាស់​នឹង​ការនាំ​ចូល​សម្រាម​ក៏កាន់តែ​កើនឡើង​។​

​ឥណ្ឌូនេស៊ី​កាលពី​សប្តាហ៍​មុន​ក៏​បាន​ប្រកាស​បញ្ជូន​សម្រាម​៤៩​កុងតេ​នឺទៅ​កាន់​បារាំង និង​ប្រទេស​អភិវឌ្ឍន៍​ដទៃទៀត​។​

​កាលពី​ខែ​ឧសភា ប្រទេស​ក្បែរ​ខាង​ម៉ាឡេស៊ី បានប្រកាស​បញ្ជូន​ត្រឡប់​សម្រាម​នាំចូល​៤៥០​តោន​ត្រឡប់​ទៅកាន់​ប្រភពដើម​វិញ រួម​មាន​អូស្ត្រាលី បង់​ក្លា​ដែស កាណាដា ចិន ជប៉ុន​​អា​រ៉ាប៊ីសាអូឌីត​និង​អាម៉េរិ​ក​។​

​ហ្វីលីពីន ក៏​ទើប​បញ្ជូន​​សម្រាម​៦៩​កុង​តេនឺ ត្រឡប់​ទៅ​កាណាដា​វិញ​កាលពី​ខែ​មុន ដោយ​បញ្ចប់​ជម្លោះ​ការទូត​មួយ​រវាង​ប្រទេស​ទាំង​ពីរ​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម