ប្រធានាធិបតីវេណេ​ស៊ុយអេ​ឡា ប្រកាស​ចាប់ផ្តើម​ការចរចា​ជាមួយ​បក្សប្រឆាំង

649
ចែករម្លែក

​ប្រធានាធិបតីវេណេ​ស៊ុយអេ​ឡា លោក នី​កូឡា ម៉ា​ឌូ​រ៉ូ​បាន​និយាយថា ការចរចារ​ជាមួយ​ក្រុមប្រឆាំង​បាន​ចាប់ផ្តើម​ធ្វើ​នៅ​ប្រទេស​បា​បា​ដុស ដែល​ជា​ប្រទេស​ជា​កោះ​នៅ​​សមុទ្រ​កា​រ៉ា​អ៊ី​ប ភាគ​ខាងកើត​។​

​លោក នី​កូឡា ម៉ា​ឌូ​រ៉ូ​បាន​និយាយប្រាប់​ទូរទស្សន៍​រដ្ឋ​ថា ថ្ងៃនេះ (​ថ្ងៃ​ចន្ទ​នៅ​ថ្ងៃទី​៨​ខែកក្កដា​)​ដំណើរការ​នៃ​ការចរចា​ជាមួយ​បក្សប្រឆាំង​វេ​ណេ​ស៊ុយអេ​ឡា​ដោយ​មាន​ការចូលរួម​​ពី​រដ្ឋាភិបាលន័​រវែ​ស បាន​ចាប់ផ្តើម​ធ្វើ​នៅ​ប្រទេស​បា​បា​ដុស ហើយ នៅក្នុង​ការចាប់ផ្តើម​ដែល​មាន​ការលើកទឹកចិត្ត​នេះ​ខ្ញុំ​ធ្វើការ​ទាក់ទង​និង​ទទួល​សារ​ពី​ប្រធាន​គណៈ​ប្រតិ​​ភូ​របស់​យើង​នៅ​ថ្ងៃ​អំពី​ការចរចា​នេះ​” ។​

​កាលពី​ខែ​មករា​ឆ្នាំ​២០១៩ មេដឹកនាំ​បក្សប្រឆាំង លោក ហ្ស័​ន ក្វាយ​ដូ​បាន​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា​និង​បាន​អំពាវនាវ​ឱ្យ​​លោក​នី​កូឡា ម៉ា​ឌូ​រ៉ូ ចុះចេញ​ពី​អំណ បន្ទាប់​ពី លោក​ម៉ា​ឌូ​រ៉ូ បាន​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ដោយ​សំឡេង​ច្រើន​លើសលប់ កាលពី​ខែ​ខែ​ឧសភា​ឆ្នាំ​២០១៨ ។

​លោក ហ្ស័​ន ក្វាយ​ដូ ត្រូវបាន​គាំទ្រ​ភ្លាមៗ ដោយ​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ខណៈ​ដែល​រុស្ស៊ី ចិន តួ​ក​គី គុយបា និង​បណ្តា​ប្រទេស​មួយចំនួន​ទៀត​បាន​អះអាងថា​ លោក នី​កូឡា ម៉ា​ឌូ​រ៉ូ ជា​អ្នកដឹកនាំ​ស្របច្បាប់​របស់​ប្រទេស​នេះ​។​

​មេដឹកនាំ​បក្សប្រឆាំង​នេះ បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ ” ប្រតិបត្តិការ​សេរីភាព ” ដែល​ជា​យុទ្ធនាការ​មួយ​ដើម្បី​ប្រមូលផ្តុំ​ពលរដ្ឋ​វេ​ណេ​ស៊ុយអេ​ឡា​ឱ្យ​បះបោរ​ប្រឆាំង​ដោយ​សន្តិវិធី​​ប្រឆាំង​រដ្ឋបាល​របស់​លោក នី​កូឡា ម៉ា​ឌូ​រ៉ូ ។ ប្រតិបត្តិការ​ថ្ងៃទី​៣០​ខែ​មេសា​នេះ​បាន​បរាជ័យ បន្ទាប់​ពី​កងទ័ព​បាន​បដិសេធ​មិន​ចូលរួម​ក្នុងការ​ធ្វើ​រដ្ឋប្រហារ​៕​ដោយ​៖​សុខា​/sn

លោក នី​កូឡា ម៉ា​ឌូ​រ៉ូ​

ទីតាំងផ្សាយពាណិជ្ជកម្ម