សមត្ថកិច្ច​ឃាត់ខ្លួន​ជន​២​នាក់​លួច​ម៉ូតូ​ក្នុង​កាស៊ីណូ​យកទៅ​បញ្ចាំ​

590
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​យុវជន​២​នាក់​ចូល​លេងល្បែង​ចាញ់​អស់​លុយ​ក៏​បែកគំនិត​ចូល​លួច​ម៉ូតូ​ក្នុង​កាស៊ីណូ​ផា​រ៉ា​ម៉ិច​យកទៅដាក់​បញ្ចាំ​ក្នុងតម្លៃ​១០.០០០​បាត​(​លុយ​ថៃ​)​ដើម្បី​យកលុយ​ស្តារ​ដើម​ក៏ត្រូវ​ម្ចាស់​ប្តឹង​។​ត្រូវ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​រួច​បញ្ជូនទៅ​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​។​

លោក​វរសេនីយ៍ត្រី​នួន​នី​ណា​រ៉ូ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឱ្យដឹងថា​: យោង​បណ្តឹង​បស់​ជនរងគ្រោះ​ថា​នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៩​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​ម្ចាស់​ម៉ូតូ​បាន​និយាយថា​ឈ្មោះ​វុ​ទី្ធ​ស្រី​និ​ត​ភេទ​ស្រី​អាយុ​១៩​ឆ្នាំ​មុខរបរ​បុគ្គលិក​កាស៊ីណូ​ផា​រ៉ា​ម៉ិច​(PARAMAX)​រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃកើតហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក​ZOOMERX​ទៅធ្វើ​ការ​នៅ​កាស៊ីណូ​និង​បាន​យក​ម៉ូតូ​ទៅ​ផ្ញើ​ក្នុង​កាស៊ីណូ​ដូច​ធម្មតា ។​
​លុះ​ពេល​ចេញពី​ធ្វើការ​វិញ​រក​ម៉ូតូ​មិនឃើញ​ខ្លួន​ក៏​ប្រាប់​ទៅ​ថៅកែ​និង​ដាក់​ពាក្យបណ្តឹង​ទៅ​អាវុធហត្ថ ។​កម្លាំង​អាវុធហត្ថ​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​: ១-​ឈ្មោះ ទៀក ធី ភេទ ប្រុស អាយុ ៤៨​ឆ្នាំ ។​២-​ឈ្មោះ សុខ សាន ភេទ ប្រុស អាយុ ៣១​ឆ្នាំ ។​ទាំង​២​នាក់​មុខរបរ​បរ​មិន​ពិតប្រាកដ ហើយ​ស្នាក់នៅ​បន្ទប់​ជួល ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​៕S/

​រូបថត​:​ចាញ់ល្បែង​ក៏​លួច​ម៉ូតូ​ក្នុង​កាស៊ីណូ​យកទៅ​បញ្ចាំ​:​អហ​ឃាត់​និង​បញ្ជូនទៅ​ឃុំ​យុវជន​២​នាក់ (​រូប​:​ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម