ការដាក់​,​ការទទួល​ការដោះស្រាយ​,​ពាក្យបណ្តឹង​ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង

578
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​បានឱ្យដឹងថា​ក្នុង​រយៈពេល ៥​ថ្ងៃ (​ចាប់ពី​ថ្ងៃទី​២៨ ខែមិថុនា ដល់​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩) នៅ​ក្រុមប្រឹក្សាឃុំ សង្កាត់ (​កបឃ​.​ស​) បានទទួល​ពាក្យបណ្តឹង​ចំនួន​៦​ទាក់ទង​នឹង​បញ្ជី​បោះឆ្នោត​ដំបូង​និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត​។​ពាក្យបណ្តឹង​តវ៉ា​ទាំង ៦ នោះ ជា​បណ្តឹងសុំ​រក្សាទុក​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត រួមមាន ៖

•​ខេត្តកំពង់ឆ្នាំង​១​បណ្តឹង​យល់ព្រម​តាម​ពាក្យបណ្តឹង​•​ខេត្តកំពង់ស្ពឺ​៥​បណ្តឹង​យល់ព្រម​តាម​ពាក្យបណ្តឹង​។​តាម​ប្រតិទិន​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៩​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត បាន​បិទ​ផ្សាយ​នៅតាម​សាលាឃុំ សង្កាត់។

នៅតាម​ទីសាធារណៈ​ណាមួយ​ក្នុង​ឃុំ សង្កាត់​ទូទាំងប្រទេស​កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​។​ជន​ណាក៏ដោយ​មាន​សិទ្ធិ​ប្តឹងតវ៉ា​ឬ​/​និង​ប្តឹង​ជំទាស់​ជា​លាយលក្ខណ៍អក្សរ​ទៅ​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​រយៈពេល​យ៉ាងយូរ ៥​ថ្ងៃ បន្ទាប់​ពីថ្ងៃ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​។

​សូម​ជម្រាបជូន​ថា​ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​មិនមាន​ពាក្យបណ្តឹង​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់ មក គ​.​ជ​.​ប ទេ​។ ចំពោះ​ដំណាក់កាល​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​តាម​ឃុំ សង្កាត់ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ ក៏​មិនមាន​ពាក្យបណ្តឹង​តវ៉ា​នឹង​ការបដិសេធ​ការសុំ​ចុះឈ្មោះ​បោះឆ្នោត​ណាមួយ ត្រូវបាន​ដាក់​ទៅ​ក្រុមប្រឹក្សាឃុំ សង្កាត់​នោះដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម