រៀល ម៉ា​ឌ្រី​ត ជឿថា ផូ​ល ប៉ុក​បា នឹង​បដិសេធ​ការវិលត្រឡប់​ទៅ​ក្លិប ជី​វេន​ទុ​ស​

573
ចែករម្លែក

ក្លិប​រៀល​ម៉ា​ឌ្រី​ត​( Real Madrid) ជឿថា ផូ​ល ប៉ុក​បា (Paul Pogba) ចាប់អារម្មណ៍ តែ​លើ​ពួកគេ​ប៉ុណ្ណោះ​នៅ​រដូវក្តៅ​នេះ​បើទោះបីជា​អតីត​ក្លិប​ជូ​វេន​ទុ​ស (Juventus )​កំពុង​ទាក់ទង​នាំយក​ត្រឡប់​ទៅវិញ​ក៏ដោយ​។

​ប៉ុក​បា ចង់​លេង​ឲ្យ​គ្រូបង្វឹក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ហើយនឹង​មិន​វិល ត្រឡប់​ទៅ​ក្របខណ្ឌ Serie A ទី​ដែល​ខ្លួន​ធ្លាប់​ចំណាយពេល​បួន​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៦ នោះទេ​។

​នេះ​គឺជា​ការយល់ឃើញ​របស់​ថ្នាក់ដឹកនាំ​ក្លិប Real Madrid ដែល​ចង់​សាក​ចិត្ត​របស់ ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ជាមួយនឹង​សំណើ​ច្បាស់លាស់​មួយ​មុន​ដំណាច់ខែ​នេះ​។

​លទ្ធភាព​នៃ​ការដាក់សំណើ​ណាមួយ​នោះ វា​អាស្រ័យ​លើ​ថា តើ​ពួកគេ​អាច​លក់​កីឡាករ ចេញ​បាន​ឬ​យ៉ាងណា ស្របពេល​មិនទាន់មាន​ការវិវឌ្ឍ​ជុំវិញ​ការលក់​កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale) ហើយ​ការលក់​កីឡាករ ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស (James Rodriguez) ទៅ​ឲ្យ​ក្លិប​ណា​ប៉ូ​លី​( Napoli) ក្នុងតម្លៃ​៤០​លាន​ផោន​អាចជា​ឱកាស​ប្រសើរ​បំផុត ដើម្បី​ដាក់សំណើ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ទីតាំងផ្សាយពាណិជ្ជកម្ម