ហ្វ្រែ​ង ឡាំ​ផាត ត្រៀម​បន្ថែម អា​ស្លី ខូ​ល ក្នុង​ក្រុមការងារ​បង្វឹក​

581
ចែករម្លែក

តាម​ព័ត៌មាន​ថា ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) កំពុង​ត្រៀម​បន្ថែម​អតីត​មិត្ត​រួម​ក្រុម អា​ស្លី ខូ​ល (Ashely Cole) ក្នុង​ក្រុមការងារ​បង្វឹក​របស់​ឆេ​ល​ស៊ី​។

​គ្រូបង្វឹក​ថ្មី​រូបនេះ​បានជ្រើសរើស ខូ​ល ជា​កីឡាករ​កាលពី​ឆ្នាំមុន នៅពេល​លោក​ផ្ទេរ កីឡាករ​រូបនេះ​ពី​ក្លិប LA Galaxy មក​ចូលរួម​ជាមួយ​ក្លិប Derby ។ ប៉ុន្តែ​ខ្សែការពារ ស្លាប​ឆ្វេង​វ័យ​៣៨​ឆ្នាំ​រូបនេះ បាន​បញ្ជាក់ថា ខ្លួន​បាន​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់ ក្រោយពី​ប្រកួត​ចាញ់​វគ្គ​ផ្លេ​អ​ហ្វ Championship ជាមួយ​ក្រុម Aston Villa ។

​ឡាំ​ផាត បាន​នាំយក​លោក ចូ​ឌី ម័​រ​រី​ស (Jody Morris)​ជា​អតីត​កីឡាករ​របស់​ក្លិប​ឆេ​ល​ស៊ី ផងដែរ​មក​ចូលរួម​ជាមួយ​លោក​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge ដើម្បី​ធ្វើជា​ជំនួយ ការ​ទី​២ ហើយ​នៅពេលនេះ​មាន​សេចក្តីរាយការណ៍​ថា គ្រូបង្វឹក​រូបនេះ​ចង់បាន ខូ​ល មក​ចូលរួម​ផងដែរ​។

​ឡាំ​ផាត បានតែងតាំង គ្រី​ស ចូ​ន (Chris Jones) និង អេ​ដ​ឌី ណូ​វ​ធិ​ន (Eddie Newton) ជា​ក្រុមការងារ​បង្វឹក​ជម្រើស​ដំបូង ចំណែក​លោក ចូ អេ​ដ​វើដ (Joe Edwards) ជា​ជំនួយ ការ​ផ្ទាល់​គ្រូបង្វឹក​។

​គេ​ជឿថា ឡាំ​ផាត ចាត់ទុក ខូ​ល គឺជា​បេក្ខភាព​ស័ក្តិសម​បំផុត​សម្រាប់​ជួយ​បណ្តុះ កីឡាករ​វ័យក្មេង​ឆេ​ល​ស៊ី ហើយ​វា​ពិតជា​សំខាន់​នៅពេលដែល​ក្លឹប​ឆេ​ល​ស៊ី​ប្រឈម បម្រាម​ពីរ​ប្រកួត​។

​ឡាំ​ផាត ពិតជា​ចាប់អារម្មណ៍​នឹង​ការបង្ហាញ​សមត្ថភាព​របស់ ខូ​ល​នៅលើ​ទីលាន នៅ​ក្លិប Derby កាលពី​រដូវ​កាល​មុន ហើយ​សាទរ​នឹង​អាជីព​របស់​អតីត​កីឡាករ​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ទីតាំងផ្សាយពាណិជ្ជកម្ម