​ស្ត្រី​ម្នាក់​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ ព្រោះ​ធ្លាក់​ពីលើ​ស្ពាន​កម្ពស់​ជិត​ដប់​ម៉ែត្រ​ពេល​ឡាន​កៀរ​

762
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ដើម្បី​ជីវភាព​ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់​ ខណៈ​ព្យាយាម​ជិះ​ម៉ូតូ​ដឹកឈើ​យកទៅលក់​ បែរជា​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍​រវាង​ម៉ូតូ​នឹង​រថយន្ត​នៅ​ចំណុច​គល់ស្ពាន​អូរ​ឆ្លូង ស្ថិតក្នុង​ភូមិ​ស្រែ​ខ្ទុ​ម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ កាលពី​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៩ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​រថយន្ត​ទិសដៅ​បញ្ច្រាសគ្នា​(​ពី​ជើង​ទៅ​ត្បូង​)​ដោយ​អ្នកជិះ​ម៉ូតូ​ជិះ​គេច​រថយន្ត​ក៏​ធ្លាក់​ពីលើ​ស្ពានថ្ម​ដែល​ទើប​សាងសង់​ថ្មី​។​ជនរងគ្រោះ​ឈ្មោះ​ទូច ​ស្រី​ម៉ាច​ ​អាយុ​២៩​ឆ្នាំ​​ ​មុខរបរ​កសិករ​(​រងរបួស​ធ្ងន់​)​ទីកន្លែង​កំណើត​នៅ​ភូមិ​ស្រែ​ព្រះ ​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី ។​

​ចំណែក​រថយន្ត​កូរ៉េ​ដឹកទំនិញ​ពណ៌​ស​ ​ពាក់​ផ្លាក​លេខ​ត្បូងឃ្មុំ​៣A១១៥៤ ​ដឹក​ជ័រកៅស៊ូ​។​ចំណែក​ម្ចាស់​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។​ស្ត្រី​រងរបួស​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​។​រីឯ​វត្ថុតាង​ខាងលើ​កម្លាំង​ជំនាញ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា រងច់ាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម