ជំងឺគ្រុនឈាម​នៅ​ខេត្តកំពង់ឆ្នាំង មានការ​កើនឡើង កាកបាទក្រហម​ឧបត្ថម្ភ​សេរ៉ូម តង់ និង ថវិកា ជួយ​សម្រួល​ដល់​មន្ទីរ​ពេទ្យ​ដែល​ខ្វះខាត

490
ចែករម្លែក

​​ដោយ​៖ សន សក្តា​/​កំពង់ឆ្នាំង ៖ នៅក្នុង​រយះពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ
​គេ​ស​ង្តេ​ត​ឃើញ​មាន​អ្នកជំងឺ​ជាច្រើន បាន​ចូលមក​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ដែល​ភាគ​ច្រើន​គឺ​កុមារ ។ ក្នុងនោះ​ក៏មាន​កុមារ​កើត​ជំងឺគ្រុនឈាម​ផងដែរ ។ ដោយសារ​តែមាន​អ្នកជំងឺ​ចូល​ច្រើន បានធ្វើ​ឲ​មន្ទីរ​ពេទ្យ​ខ្វះ​គ្រែ​សម្រាប់​ទទួល​អ្នកជំងឺ​សម្រាក​ព្យាបាល​ផងដែរ​។​

​ដោយ​មើលឃើញ​នូវ​កង្វះខាត​នេះ នៅ​រសៀល​ថ្ងៃទី​៩ ខែ​ក​ក្កដា ឆ្នាំ​២០១៩​កាកបាទក្រហមកម្ពុជា​សាខា​ខេត្តកំពង់ឆ្នាំង បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត នាំយក​សេរ៉ូម​ តង់ និង រៀបចំ​ដាក់​គ្រែ​បន្ថែមទៀត​សម្រាប់​ទទួល​អ្នកជំងឺ ដែល​ចូលមក​សម្រាក​ព្យាបាល​។ ការរៀបចំ​នេះ​ដឹកនាំ​ផ្ទាល់​ដោយ​ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធានកិត្តិយស​គណ​: ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង​និង​លោក​ជំទាវ ។​

​លោក​វេជ្ជបណ្ឌិត​ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេ​ត បានអោយដឹងថា ក្នុង​រយៈពេល​២៧​សប្តាហ៍​ជំងឺគ្រុនឈាម នៅ​​ខេត្តកំពង់ឆ្នាំង បន្ត​កើនឡើង​រហូតដល់​៥៩៣​នាក់ ប៉ុន្តែ​មិនមាន​អ្នកស្លាប់​ដោយសារ​ជំងឺគ្រុនឈាម​នេះឡើយ។​

​លោក​ប្រាក់ សោ​ភណ្ឌ នាយក​ប្រតិបត្តិ នៃ​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​ថ្ងៃនេះ​កាកបាទក្រហម​បាន​នាំយក​សេ​រ៉ូ​ចំនួន​១០០០​ប្លោក​តង់​ស្នាក់នៅ​ចំនួន​៥០ និង ថវិកា​មួយចំនួន​។ ដោយឡែក​ក្រ​សួង​សុខាភិបាល បានផ្តល់​គ្រែ​ចំនួន​១៥ ដើម្បី​ជួយ​សម្រួល​ដល់​មន្ទីរពេទ្យ រៀបចំ​កន្លែង​សម្រាប់​អ្នកជំងឺ​សម្រាក​ព្យាបាល​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន បាន​អំពាវនាវ​ដល់​មាតា បិតា ឬ​អាណា​ព្យា ត្រូវ​មើលថែ​កូន ចៅ អោយបាន​ល្អ ដោយ​ត្រូវ​ពាក់​អាវដៃវែង ស្លៀក​ឲ​ខោជើងវែង និង ដេក​ក្នុង​មុង​ជានិច្ច​កុំ​ឲ​មូស​ខ្លា​ដែលជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​ខាំ ត្រូវធ្វើ​អនាម័យ​សម្អាត​ក្នុងផ្ទះ​និង​នៅ​ជុំវិញ​ផ្ទះ ជាពិសេស​ត្រូវកំទេច​ឲ​អស់​នូវ​ជម្រក​មូស​ខ្លា៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម