ប្រជុំពិភាក្សា​ការងារ ជាមួយ​ប្រតិភូ អង្គការ UNICEF ស្ដីពី ការវិនិយោគ​វិស័យ​សេវា​សង្គម និង​កិច្ចការពារ​កុមារ​

456
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប​ ៖ នា​រសៀល​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​រដ្ឋបាល​ខេត្តសៀមរាប មាន​រៀបចំ​បើក​កិច្ចប្រជុំ​ការងារ​រវាង​រដ្ឋបាល​ខេត្តសៀមរាប ជាមួយ​ប្រតិភូ អង្គការ UNICEF ស្ដីពី ការវិនិយោគ​វិស័យ​សេវា​សង្គម និង​កិច្ចការពារ​កុមារ។​

កិច្ចប្រជុំ​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោកស្រី យូ សុភា អភិបាលរងនៃ​គណៈ​អភិបាលខេត្ត តំណាង​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង លោកស្រី គ្រី​ស្ទា​ន មុន​ឌូ​អា​តេ ( CHRISTIAN MUDUATE) នាយិកាអង្គការ UNICEF ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។​

លោកស្រី យូ សុភាព បាន​បញ្ជាក់ថា ជំនួប​ពិភាក្សារ​ការងារ​នេះ គឺ​សំដៅលេី​សកម្មភាព​ការងារមួយចំនួន រួមមាន ការងារ​សុខមាលភាព មាតា និងទារក, ការងារ​អាហារូបត្ថម្ភ និង​អនាម័យ​ទឹកស្អាត, ការងារ​ម​ត្តេ​យ្យ​សិក្សា​សហគមន៍, ការ​បន្សាំ​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ, ការងារ​កិច្ចការ​ការពារ​កុមារ និង​ជន​ងាយ​រងគ្រោះ​។​

លោកស្រី​បាន​បន្តថា ការងារ និង​សកម្មភាព​ទាំងអស់នេះ គឺ​ដេី​ម្បី​ជួយ​ដល់​រដ្ឋបាល ឃុំ សង្កាត់ ឲ្យ​យកចិត្តទុកដាក់ និង​បញ្ចូល​បញ្ហា​ដែល​រក​ឃេី​ញ​ជាក់ស្ដែង​នៅ​ថ្នាក់មូលដ្ឋាន តាមរយៈ ផែនទី សេវា សង្គម ភូមិ ទៅក្នុង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​ឃុំ សង្កាត់ ។ ក្នុងនោះដែររដ្ឋបាលខេត្ត ក៏បាន​ចូលរួម​គាំទ្រ ព្រមទាំង​សហការ​ពី​ក្រសួង មហាផ្ទៃ និង​អង្គការ UNICEF លេី​ការអនុវត្ត​សកម្មភាព សេវាសង្គមទាំងនេះ​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម