​នៅ​បន្ទាយមានជ័យ​ក៏​ពង្រឹង​វិធាន​ជីវ​:​សុវត្ថិភាព​ដើម្បី​បង្ការ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែរ

552
ចែករម្លែក

ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​នៅ​ខេត្តបន្ទាយមានជ័យ​ទោះបីជា​ឆ្ងាយ​ពី​ព្រំដែន​កម្ពុជា​វៀតណាម​ដែល​ផ្ទុះ​ឆ្លង​រង្គាល​នូវ​ករណី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ក៏​សមត្ថកិច្ច​ជំនាញ​ពេទ្យសត្វ​ពេទ្យសត្វ​ភូមិ​បាន​ពង្រឹង​វិធាន​ជីវ​:​សុវត្ថិភាព​ដើម្បី​បង្ការ ការពារ​ការឆ្លង​រាតត្បាត​ជំងឺ​នេះ​យ៉ាង​ម៉ឹងម៉ាត់​ដែរ ។

​លោក​ហ៊ុយ​ទូច​ប្រធានការិយាល័យ​ផលិតកម្ម​និង​ប​សុ​ព្យ​បាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​៩​ខែកក្កដា​ថា​:​ក្នុងស្ថានភាព​បច្ចុប្បន្ន​ដែល​ប្រទេស​ក្នុង​តំបន់​និង​ប្រទេស​វៀតណាម​បាន​ផ្ទុះ​រាលដាល​នូវ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះហើយ​។​

​បាន​ផ្ទុះឡើង​នៅ​ភូមិ​ខ្លះ​នៃ​ខេត្ត​ភាគ​ខាងកើត​របស់​ប្រទេស​យើង​នោះ​នៅ​ខេត្តបន្ទាយមានជ័យ​ភាគ​ខាង​ពាយ័ព្យ​នេះ​ក៏បាន​បង្កើន​ពង្រឹង​វិធាន​ជីវ​:​សុវត្ថិភាព​មាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​លើស​ត្វ​និង​មធ្យោបាយ​ដឹកជញ្ជូន​ដើម្បី​បង្ការ ការពារ​ការឆ្លង​រាតត្បាត​ជំងឺ​នេះដែរ ។​

​លោក​និយាយ​បន្តថា​:​ក្នុងនោះដែរ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្ត​ស្រុក​និង​ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ​បាន​សហការ​ត្រូតពិនិត្យ​ចលនា​សត្វ​ជ្រូក​ពី​ប្រភព​ទិសខាងកើត ពី​ប្រភព​នានា ពី​ចលនា​ចេញ ចូល​ទីសត្តឃាត ហើយ​បន្ត​អនុវត្ត​តឹង​រឹ​ុ​ង​លើ​ការណែនាំ​បន្ថែម​ពី​ក្រសួង​ក៏​ដូច​អគ្គនាយកដ្ឋាន​ផលិតកម្ម​និង​ប​សុ​ព្យ​បាល​។

បន្ត​ពង្រឹង​តាមដាន អង្កេត​លើ​ការចិញ្ចឹម​ជ្រូក​របស់​អាជីវករ កសិករ​និង​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់ មហន្តរាយ​នៃ​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ចនេះ​។​ក្នុងនោះ​ក៏មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ពេទ្យសត្វ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​លើ​ការងារ​នេះ​និង​ទទួល​ជំនួយ​ថ្នាំ​សម្លាប់​មេរោគ​ចំនួន​៥០​កេះ​។​

គឺ​មន្ត្រី​ជំនាញ​បានចេញ​ប្រតិបត្តិ​ច្រើន​គោលដៅ​ក្នុង​បំណង​ឱ្យ​អាជីវករ​ដឹកជញ្ជូន​ទិញ​លក់​ម្ចាស់​សត្តឃាតដ្ឋាន​និង​មន្ត្រី​ជំនាញ​ប្រចាំការ​ក៏​ដូច​កសិករ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​និង​យល់ច្បាស់​ពី​ក្តីបារម្ភ​នៃ​ម​ហ​ន្តា​រាយ​ពី​ការចម្លង​និង​រាលដាល​នៃ​ជគ​ងឺ​ឆ្លង​នេះ ។​

លោក​ហ៊ុយ​ទូច​អោយដឹង​បន្តថា​:​ជា​វិធាន​ការសរុប​មន្ត្រី​ជំនាញ​និង​ការសម្របសម្រួល​ពី​ស្ថាប័ន​អយ្យកា​រប​ឆន​ពង្រឹង​វិធានការ​ច្បាប់​លើ​បទល្មើស​ដឹកជញ្ជូន​ចែកចាយ​សត្វ​ជ្រូក​ដែល​គ្មាន​ច្បាប់​ដោយ​ចាប់​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្តន្ទាទោស ផាកពិន័យ​។

​ក្នុងនោះដែរ កាលពី​ថ្ងៃទី​១​ខែ​កក្ដ​ដា​ឆ្នាំ​២០១៩ មន្ត្រី​ជំនាញ​បានការ​ឃាត់​រថយន្ត​មួយគ្រឿង​ដែល​ដឹក​ជ្រូក​សាច់​៤០​ក្បាលមាន​ប្រភពពី​ប្រទេស​វៀតណាម​មក​ចែកចាយ​នៅ​បន្ទាយមានជ័យ​។​ប៉ុន្តែ​ក្រោយ​ធ្វើតេស្ត​ឈាម​នៅ​មន្ទីរពិសោធន៍​ឯ​ក្រសួង​ទៅរក​មិនឃើញ​ករណី​ឆ្លង​ជម្ងឺ​ប៉េ​ស្តិ​ជ្រូក​អាហ្វ្រិក​ឡើយ​៕S/

​រូបថត : នៅ​បន្ទាយមានជ័យ មន្ត្រី​ជំនាញ​ពេទ្យសត្វ​អះអាងថា ក៏​ពង្រឹង​វិធាន​ជីវ​:​សុវត្ថិភាព​ដើម្បី​បង្ការ​ជម្ងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច​ដែរ (​រូប​: ភ្នំ​ស្វាយ​)

ទីតាំងផ្សាយពាណិជ្ជកម្ម