ផ្ទុះ​កំប៉ុង​ហ្គាស​ពេល​កំ​ពុ​បញ្ចូល​ឆេះ​របួស​មនុស្ស​ធ្ងន់​ស្រាល​៤​នាក់​នៅ​កំពង់ត្រឡាច

590
ចែករម្លែក

​ដោយ​:សន សក្តា​/​កំពង់ឆ្នាំង ៖ មនុស្ស​ចំនួន​៤​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ត្រូវបាន​គេ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ បន្ទាប់ពី​ផ្ទុះ​កំប៉ុង​ហ្គាស​ពេល​កំពុង​បញ្ចូល​បន្ត​គ្នា។​

​ហេតុការណ៍​ផ្ទុះ​កំប៉ុង​ហ្កា​ស​នេះ កើតឡើង​កាល​វេលា​ម៉ោង​១៧ និង​៤០​នាទី​ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ​២០១៩ នៅផ្ទះ​បញ្ចូល​ហ្គាស​មួយកន្លែង ស្ថិតក្នុង​ភូមិ​ច្រក​រមៀត ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់​ឆ្នាំង។​

​សមត្ថកិច្ច​បានឲ្យដឹង​ថា ជនរងគ្រោះ​នៅក្នុង​ឧប្បត្តិហេតុ​ផ្ទុះ​កំប៉ុង​ហ្គាស​នេះ ១- ឈ្មោះ​ម៉ាត់ សឹម ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ, ២-​ឈ្មោះ ម៉ាត់ អាមីន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ, ៣.​ឈ្មោះ​អៃ នី ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជង​រងគ្រោះ​ទាំង​៣​នាក់ រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ និង ៤- ឈ្មោះ ពី​ន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ របួស​​ស្រាល សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។​

​សមត្ថកិច្ច​បានអោយដឹង​ទៀតថា ករណី​​នេះ កើតឡើង​នៅ​ចំ​ណុ​ផ្ទះ​ឈ្មោះ​ម៉ាត់ សឹម និង ប្រពន្ធ​ឈ្មោះ​ម៉ាត់ ភ័ស ដែលជា​ទីតាំង​បញ្ចូល​ហ្គាស ។ នៅពេលដែល​ជនរងគ្រោះ​កំពុង​បញ្ចូល​បន្ត​ពី​ធុង​ធំ​​ទៅ​ធុង​តូច ស្រាប់តែ​ផ្ទុះ​ហើយ​ឆេះ​រាល​ដាល​បន្ត​គ្នា​ទៅ​ធុង​ហ្គាស​ធំ ចំណុះ​១០​គីឡូក្រាម បណ្តាលអោយ​ជនរងគ្រោះ​ដែល​នៅក្បែរនោះ ឆេះ​រលាក​តែម្តង។​

​ករណីនេះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់​ថា មកពី​ការ​ធ្វេស​ប្រ​ហេស ខ្វះ​ការ​ប្រុង​ប្រ​​យ័​ត្ន​របស់​អ្នក​បញ្ចូល​ហ្គាស​ទើប ​បណ្តាលឲ្យមាន​ក​រ​ណី​ផ្ទុះ​នេះ​កើតឡើង។

​ជារឿយៗ ការបញ្ចូល​ហ្គាស់ គេ​សង្កេត​ឃើញថា នៅតាម​ផ្សារ តូប ឬ​តាម​ផ្ទះមួយ​ចំនួន ដែល​រកស៊ី​បញ្ចូល​ហ្គាស​លក់ ធ្វើឡើង​តាម​កា​ច្នៃប្រឌិត​ដោយ​ខ្លួន ខ្វះ​បច្ចេកទេស​ត្រឹមត្រូវ ដែល​អាច​បង្ករ​ហានិភ័យ​ជាខ្លាំង ដែល​ងាយ​នឹង​ផ្ទុះ​ឆាបឆេះ​ជាយថាហេតុ៕B/