​ទំនិញ​ខូចគុណភាព​ចម្រុះ​ជាង​៣០​គីឡូក្រាម​ត្រូវ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​រឹបអូស​

489
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ទំនិញ​ខូចគុណភាព​និង​ហួស​កាលបរិច្ឆេទ​ដែល​ដាក់តាំង​លក់​នៅ​ផ្សារ​ស្រុក​បាណន៎​ស្ថិតក្នុង​ភូមិ​បាណន់​ឃុំ​ក​ន្ទឺ​២​ស្រុក​បាណន់​ត្រូវ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​សហការ​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​ខេត្ត​សមត្ថកិច្ច​និង​អាជ្ញាធរ​ស្រុក​។​កាលពី​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៩​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​រឹបអូស​បាន​ជាង​៣០​គីឡូក្រាម​យក​ទ​រក្សាទុក​នៅ​ទីស្នាក់ការ​សាខា​រង់ចាំ​ដុតបំផ្លាញ​ចោល​នៅពេល​ក្រោយ​។​

​លោក​ហាក់​សុខ​រិ​ន​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​បានឱ្យដឹងថា​ការចុះ​ត្រួតពិនិត្យ​ទំនិញ​តាម​ទីផ្សារ​ធំ​តូច​និង​តាម​កន្លែង​លក់ទំនិញ​នៅ​ផ្សារ​ទំនើប​នានា​រួចមក​មន្ត្រី​សាខា​កាំកុងត្រូល​ទាំងអស់​បាន​ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ជាប្រចាំ​តាមរយៈ​ការបិទ​ស្ទីក​ឃ័​រ​នៅ​កន្លែង​លក់ដូរ​ក្នុង​ផ្សារ​ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត​។​

ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​កាន់តែច្បាស់​ពី​ផលប៉ះពាល់​សុខភាព​ដល់​អ្នកប្រើប្រាស់​និង​បាន​អំពាវនាវ​ដល់​អាជីវករ​លក់ដូរ​និង​អ្នកប្រើប្រាស់​ទាំងអស់​ថា​ត្រូវ​រួម​នាំគ្នា​ទប់ស្កាត់​និង​ឈប់​លក់ទំនិញ​ខូចគុណភាព​បន្តទៅទៀត​៕S/

​រូប​ថ​តៈម​ន្ត្រី​កាំកុងត្រូល​និង​មន្ត្រី​ពាណិជ្ជកម្ម​ខេត្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​ផ្សារ​ស្រុក​បាណន់​ដកហូត​ទំនិញ​ខូចគុណភាព​ជាង​៣០​គីឡូក្រាម