កម្ពុជា នឹង​បញ្ជូន​កីឡាករ​វាយ​កូនឃ្លី​លើ​តុ ៥ នាក់ ទៅ​ចូលរួម​ប្រកួត​កីឡា​សិស្ស​អាស៊ាន​

771
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ កម្ពុជា នឹង​បញ្ជូន​កីឡាករ​វាយ​កូនឃ្លី​លើ​តុ ៥ នាក់ ទៅ​ចូលរួម​ប្រកួត​កីឡា​សិស្ស​អាស៊ាន លើក​ទី​១១ ឆ្នាំ​២០១៩ “11th ASEAN School Games 2019 ” ដែល​ព្រឹត្តិការណ៍​នេះ នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​១៧ ដល់ ២៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ Semareng – Central Java នៅ​ប្រទេស​ឥណ្ឌូណេស៊ី ។​

ការហ្វឹកហាត់​របស់​កីឡាករ​វ័យក្មេងៗ​

​កីឡាករ​វាយ​កូនឃ្លី​លើ​តុ វ័យក្មេង​របស់​កម្ពុជា ចំនួន ៥ រូប បាន​បង្កើន​ការហ្វឹកហាត់ យ៉ាងខ្លាំង ដើម្បី​ទៅ​ចូលរួម​ប្រកួត​កីឡា សិស្ស​អាស៊ាន លើក​ទី​១១ “11th ASEAN School Games 2019 ” នៅ​ប្រទេស​ឥណ្ឌូណេស៊ី ។ ជាមួយនឹង​ការហ្វឹកហាត់ លើ​បច្ចេកទេស​នោះ ពួកគេ​ហ្វឹកហាត់​កម្លាំង និង​អំណត់​បាន​យ៉ាង​ល្អ ។ មួយរយៈ​ចុងក្រោយ​នេះ ពួកគេ ត្រូវ​គ្រូបង្វឹក បង្កើន​ពេលវេលា​ហ្វឹកហាត់ ចំពោះ​សុខភាព ក៏​គ្រូបង្វឹក តាមដាន ដោយ​គ្មាន​ធ្វេសប្រហែស​ដែរ ។​

ការហ្វឹកហាត់​របស់​កីឡាករ​វ័យក្មេងៗ​

​លោក ឃុន ផាន់​និ​ត គ្រូបង្វឹក បាន​និយាយថា រួម​ដំណើរ​ជាមួយ ដោយ​គ្រូ បង្វឹក ១ រូប​ផង​នោះ កីឡាករ​វាយ​កូនឃ្លី​លើ​តុ សរុប​ចំនួន ៥ រូប ត្រៀមខ្លួន ដើម្បី​លេង​វិ​ញ្ញា​បុរស​ម្នាក់​ទល់​ម្នាក់ បុរស​២​នាក់​ទល់​២​នាក់ និង​វិញ្ញាសា​ប្រកួត​ជា​ក្រុម​បុរស​។ កីឡាករ ៥ នាក់​នោះ រួមមាន កីឡាករ ឃុន ប៊ុន​ហៀ​ប កីឡាករ កេង កិត្តិគុណ កីឡាករ វិជ្ជា​ន​ន្ទ នរ​ពិ​ជិត កីឡាករ ឃុន ប៊ុន​ហាប់ និង​កីឡាករ កាង យូ​ឃាង ។​

​លោក ព្រំ ប៊ុន​យី ដែលជា​នាយ​បេសកកម្ម​កម្ពុជា សម្រាប់​ព្រឹត្តិការណ៍​នេះ បាន​បញ្ជាក់ថា ការប្រកួត​កីឡា​សិស្ស​នេះ សំខាន់​ណាស់ ព្រោះនេះ​ជា​ថ្នាល សម្រាប់​បន្តវេន ។ បើ​គ្មាន​ការប្រកួត សម្រាប់​កីឡា​សិស្ស​ទេនោះ កីឡា​ឈុត​ធំ ក៏​មិន​ងាយ​រកបាន អ្នក​ដែលមាន​សមត្ថភាព​ដែរ​៕v

ការហ្វឹកហាត់​របស់​កីឡាករ​វ័យក្មេងៗ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ