ក្រោយ​កម្លាំង​គណៈកម្មាធិកា​រ​ជាតិ​ចាប់​ឧកញ៉ា​ឈើ​ស៊ឹង​សំអុល​សភាព​ការបទល្មើស​ស្ងាត់ឈឹង​

714
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​សកម្មភាព​ល្មើស​នានា​ពិសេស​ករណី​ព្រៃឈើ​ទាំង​តូច​ទាំង​ធំ​នៅក្នុង​ខេត្តមណ្ឌលគិរី​មាន​សភាព​ស្ងប់ស្ងាត់​គួរឱ្យកត់សម្គាល់​គ្រា​ដែល​ក្នុង​មូលដ្ឋាន​ខេត្ត​មួយ​នេះ​កំពុង​តែមាន​វត្ត​មាននៃ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា​។​

​ជាការ​កត់សម្គាល់​មួយរយៈ​ពេល​ចុង​ក្រោយនេះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​ពី​ស្រុក​កោះ​ញែក​ឆ្ពោះទៅ​ទឹកដី​ខេត្តក្រចេះ​និង​ត្បូងឃ្មុំ​គេ​តែង​សង្កេតឃើញ​រថយន្ត​ខ្នាត​យក្ស​មាន​សកម្មភាព​ដឹក​ជ​ញ្ជួ​ន​ឈើ​PC​និង​បន្លំ​PC​យ៉ាងច្រើន​។​

ក្នុងនោះដែរ​រថយន្ត​ប៉ា​កុង​បានធ្វើ​សកម្មភាព​ក្នុងព្រៃ​ដែន​ជម្រក​សត្វ​ក្នុងស្រុក​កោះ​ញែក​និង​ពេ​ជ្រា​ដា ដោយ​ជ​ញ្ជួ​ន​ឈើ​គ្រប់​ប្រភេទ​ដាក់​បន្លំ​ចូលក្នុង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ស្ទើរតែ​អស់​ឈើ​ក្នុងព្រៃ​។​សកម្មភាព​ទាំងនេះ​ត្រូវបាន​ក្រុម​ឈ្មួញ​បញ្ឈប់​ទាំង​តក់ក្រហល់​មាន​ខ្លះ​ប​ញ្ជួ​ន​រថយន្ត​ច្នៃ​រត់​ពួន​ខ្លះ​ប​ញ្ជួ​ន​ទៅ​ខេត្ត​ផ្សេងៗ​ពេល​ទទួលដំណឹង​ថា​គណៈកម្មាធិការ​ជាតិ​ចុះ​ដល់ ។​

​មហាជន​បាន​ថ្លែង​ការគាំទ្រ​យ៉ាងខ្លាំង​ដល់​សកម្មភាព​នៃ​ការដាក់ចេញ​នូវ​វិធានការ​ថ្មីៗ​របស់​គណៈកម្មាធិការ​ថ្នាក់ជាតិ​នៅពេលនេះ​។​ដើម្បី​ស្រោចស្រង់​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ដែល​កំពុងតែ​រង​ការបំផ្លាញ​ក្រោម​បាតដៃ​ឧកញ៉ា​គ្រាក់ៗ​ទាំងនោះ​។​ពិសេស​គឺ​ការ​បំផ្លាញចោល​នូវ​មធ្យោបាយ​ដឹក​ជ​ញ្ជួ​ន​ឈើ​គ្រប់​ប្រភេទ​នៅ​និង​កន្លែង​នោះ​តែម្តង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អេង​ហ៊ី​អ្នកនាំពាក្យ​របស់​គណៈកម្មាធិកា​រ​ថ្នាក់ជាតិ​ក្នុងករណីនេះ​បាន​អំពាវនាវ​ដល់​ក្រុម​ឈ្មួញ​ផងដែរ​ថាបើ​មិន​ចង់​មានទោស​ទណ្ឌ​នោះទេ​ត្រូវតែ​ដកខ្លួន​ចេញ​ជាបន្ទាន់​និង​ឱ្យ​ឆ្ងាយ​ពីរ​បរ​រកស៊ី​បទល្មើស​ព្រៃឈើ​។​

​ចំពោះ​ការចាប់ខ្លួន​ឧកញ៉ា​ឈើ​ស៊ឹង​សំអុល​និង​បក្ខពួក​រួមទាំង​រថយន្ត​ដឹកឈើ​ជាង​៤០​គ្រឿង​នៅ​ស្រុក​កោះ​ញែក​នោះ​ជា​យុទ្ធនាការ​ដ៏​អស្ចារ្យ​មួយ​។​ខណៈដែល​មេ​ឈ្មួញ​រូបនេះ​មិនដែល​ត្រូវបាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាប់ខ្លួនបាន​ម្តង​នោះឡើយ​។​ករណីនេះ​ត្រូវបាន​មហាជន​ហៅថា​ចាប់​មួយ​គំរាម​មួយរយ ព្រោះ​ឧកញ៉ា​ផ្សេងៗ​ទៀត​ដែល​ងុបងុល​និង​បំផ្លាញ​ព្រៃឈើ បានដាក់​សាប៊ូ អស់រលីង​ទៅហើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ហែម​បូ​ណា​រ៉ែ​ល​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​បញ្ជា​ក់នៅ​ថ្ងៃ​១០​កក្កដា​នេះ​ថា​កម្លាំង​អា​វុ​ហត្ថ​ផ្ទៃ​ប្រទេស​និង​ជា​គណៈ​កម្ម​ធិ​ការ​ថ្នាក់ជាតិ​កំពុងតែបន្ត​នីតិវិធី​សួរនាំ​ឧកញ៉ា​ស៊ឹង​សំអុល​ក្នុង​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​ដដែល​និង​ក៏​បន្ត​ការស្រាវជ្រាវ​ចំពោះ​អ្នកពាក់ព័ន្ធ​ផងដែរ​។​

​គួ​បញ្ជាក់ថា​កម្លាំង​អាវុធហត្ថ​បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​ចាប់ខ្លួន​ឧកញ៉ា​ស៊ឹង​សំអុល​និង​បក្ខពួក​៣​នាក់​,​រឹបអូស​រថយន្ដ​ជាង​៤០​គ្រឿង​ត្រៀម​បំផ្លាញចោល​នៅនឹងកន្លែង​។

​ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្តមណ្ឌលគិរី​កាលពី​រសៀល​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៩​នោះ​កម្លាំង​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​៕S/​