អភិបាល​ខណ្ឌដង្កោ​ចុះសួរសុខទុក្ខ​និង​ដាក់​ថ្នាំ​អាល់​ប៊ែ​ត​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​, ដើម្បី​ទប់ស្កាត់​ជំងឺគ្រុនឈាម​

446
ចែករម្លែក

ដោយ​:​រ៉ា​ម៉ន/​​ភ្នំពេញ ​៖ ​កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​លោក​អភិបាលរង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រី​សុខាភិបាល ចុះ​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​តាម​ផ្ទះ និង​ដាក់​ថ្នាំ​អាល់​ប៊ែ​ត​តាម​អាងទឹក ពាង និង​ធុង​ទឹក នៅតាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ដង្កូវទឹក បង្ក​ឲ្យ​កើតជា​មូស​ខ្លា ដែលជា​ប្រភព​នៃ​ការកកើត​ជម្ងឺគ្រុនឈាម​។​

ក្នុង​ឱកាសលោក​អភិបាលខណ្ឌ​ដង្កោ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​យក​ចិ​ត្ទុ​ក​ដាក់​ការពារ​អានា​ម័​យ​ជុំវិញ​ផ្ទះ លុប​ជង្ហុក បោចស្មៅ​មែកឈើ​ចេញ​កុំឱ្យ​មូល​ធ្វើ​ជំរក​ហើយ​នាំគ្នា ដាក់​ថ្នាំ​អាល់​ប៊ែ​ត​តាម​អាងទឹក ពាង និង​ធុង​ទឹក នៅតាម​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​គ្រប់គ្នា​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ដង្កូវទឹក បង្ក​ឲ្យ​កើតជា​មូស​ខ្លា ដែលជា​ប្រភព​នៃ​ការកកើត​ជម្ងឺគ្រុនឈាម​ដល់​កូនចៅ​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម