សិស្សានុសិស្ស​ជា​ប្រធាន អនុប្រធាន​ថ្នាក់​នៃ​វិទ្យាល័យ​ពោធិ៍សាត់​ចំនួន​១៤០​នាក់​បាន​ចូលរួម​វេទិកា​នារីរតនៈ​ស្តីពី​យុវ ជន​រួមគ្នា​កាត់បន្ថយ​អំពើ​ហឹ​ង្សា​

485
ចែករម្លែក

ដោយ:ពស/ពោធិ៍សាត់ ​៖ ​សិស្សានុសិស្ស​ជា​ប្រធាន អនុប្រធាន​ថ្នាក់​នែ​វ​ទ្យា​ល័យ​ពោធិ៍​សាត់​ ​ចំនួន​១៤០​នាក់​បាន​ចូលរួម​វេទិការ​នារីរតនៈ​ស្តីពី​យុវជន​រួមគ្នា​កាត់បន្ថយ​អំពើ​ហិង្សា​ ដែល​រៀបចំឡើង​ដោយ​នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​កិច្ចការនារី​កាលពី​ព្រឹក​ថ្ងៃទី​១០ ​ខែកក្កដា ឆ្នាំ​២០១៩ ​រយៈពេល​៣​ថ្ងៃ​នៅ​បណ្តា​ល័យ​សាមគ្គី​វិទ្យាល័យ​ពោធិ៍សាត់ ​ស្ថិតក្រោម​វត្តមាន​លោកស្រី ​ម៉ែន ​ផល្លី​ អភិបាលរង​ខេត្ត​និង​លោកស្រី​ប៊ុន​ពុ​ទ្ធី​អនុរដ្ឋលេខាធិកា​ក្រសួង​កិច្ចការនារី​។

លោកស្រី ម៉ែន ផល្លី អភិបាលរង​ខេ​ត​ពោធិ៍សាត់ និង​លោក ស្រី​ប៊ុន ពុ​ទ្ធី អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី បាន​ថ្លែងថា វេទិកា​នេះ​មាន​គោលបំណង​បង្កើន​ការយល់ដឹង​របស់​យុវវ័យ​រួម គ្នា​កាត់បន្ថយ​អំពើ​ហឹ​ង្សា​ឲ្យ​ចេះ​គ្រប់គ្រង​អារម្មណ៍​ពិបាកៗ ដើម្បី​ឈានទៅរក​សុភមង្គល​ក្នុង​គ្រួសារ​និង​សហគមន៍​។

លោកស្រី​ទាំងពីរ​ថ្លែងថា វេទិកា​នេះ មាន សារៈសំខាន់​ព្រោះថា តាមរយៈ​សារ​អប់​រំជា​ផ្នែក​មួយ​ដែល​អាច​ឲ្យ​ក្មួយៗ​យកទៅអនុវត្ត​និង​ផ្សព្វផ្សាយ​បន្ត​ដើម្បី​ក្លាយជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ​និង​ពលរដ្ឋ​ល្អ​។ យុវវ័យ​ល្អ ត្រូវ​ចេះ​ស្តាប់​ដំបូន្មាន​ឳ​ពុក ម្តាយ អាណាព្យាបាល ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ​ហើយ​មិនតែប៉ុណ្ណោះ​វា​ក៏​ជា​ធនធានមនុស្ស​ និង​ជា​ទំពាំង​ស្នង​ឬ​ស្សី ដែល​ធ្វើ​ឲ្យ​សង្គមជាតិ​មានការ​រីកចម្រើន​តាម​រយៈ​ការរួមចំណែក​កាត់ បន្ថយ​នូវ​ការប្រព្រឹត្ត​អំពើ​ហឹ​ង្សា​លើ​ស្ត្រី​និង​កុមារ​រី​។​លោកស្រី​អនុរដ្ឋលេខាធិកា​បាន​ថ្លែង​ជម្រាបជូន​ថា​សមភាព​យេនឌ័រ​ដែល​ក្រសួង កិច្ចការនារី សហការ​ជាមួយ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​អនុវត្ត​យ៉ាង​រលូន​និង​ទទួលបាន​ផល​វិជ្ជមាន​ក្នុងការ​ជម្រុញ​អនុវត្ត​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា ឆ្ពោះទៅ​សម្រេច​តាម​គោល​ការដែល​បាន គ្រោងទុក​។​ទន្ទឹម​វិស័យ​កិច្ចការនារី​មានការ​រីកចម្រើន​ពិតមែន​ប៉ុន្តែ​ស្ត្រី​និង​ក្មេងស្រី​នៅ​ប្រទេស​យើង​នៅតែ​ងាយ​រងគ្រោះ​ដូចជា​ការ រំលោភបំពាន​ផ្លូវភេទ អំពើ​ហឹ​ង្សា ការជួញដូរ​ផ្លូវភេទ ការបោក​បញ្ឆោត ការរើសអើង ភាពក្រីក្រ​និង​សុខភាព​ទន់ខ្សោយ​ជាដើម​។

ផ្នែក​តាម​ស្ថានភាព​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជម្រុញ​ការកសាង​សមត្ថភាព បុរស ស្ត្រី យុវវ័យ​ឲ្យ​ដល់​កម្រិត​ខ្ពស់​ដូចជា ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ ការធ្វើ​ឯកទេស​សកម្ម ជំនាញ​វិជ្ជាជីវៈ​កម្រិត​ខ្ពស់​និង​ភាសាបរទេស ព្រមទាំង​ការអប់រំ​ក្រៅផ្លូវការ​រួម មាន​សីលធម៌ គុណធម៌ សុជីវធម៌ ដើម្បី​រួមចំណែក​ឈាន​សម្រេច​ទៅបាន​ចក្ខុវិស័យ​រយៈពេល​វែង​របស់​រាជរដ្ឋាភិបាល​ដែល​នឹងត្រូវ ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​និង​ជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៥០​។

ជាមួយគ្នា នោះ​ក្រសួង​កិច្ចការនារី​នូវតែ​បន្តសកម្មភាព​ការងារ​របស់ខ្លួន​ជា​បន្តបន្ទាប់​ទៅទៀត​ក្នុង​គោលដៅ​លើកស្ទួយ​ស្ត្រី លើ​គ្រប់ផ្នែក​និង គ្រប់​វិស័យ​ដើម្បី​នាំមក​នូវ​សុខសន្តិភាព​រុងរឿង​ដូច​ពាក្យស្លោក​ថា អហឹ​ង្សា​ជា​តម្រូវការ​របស់​យើងទាំងអស់គ្នា ការយោគយល់​គ្នា ជា មធ្យោបាយ​ដ៏​ល្អ​ក្នុងការ​កាត់បន្ថយ​អំពើ​ហឹ​ង្សា​និង​គ្មាន​អំពើ​ហឹ​ង្សា សង្គម​គ្រួសា សហគមន៍​និង​សង្គមជាតិ​មានការ​អភិវឌ្ឍន៍​។ ដូចនេះ​យើងទាំងអស់គ្នា​ខិតខំ​ជម្រុញ​លុបបំបាត់​ឲ្យ​អស់​នូវ​ការរើសអើង​ចំពោះ​ស្ត្រី​ដើម្បី​ឲ្យ​ស្ត្រី​មានលទ្ធភាព​សហការ​គ្រប់​សកម្ម ភាព​ក្នុងសង្គម​៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម