អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​”​ការពង្រឹង​សន្តិសុខ​និង​សុវត្ថិភាព​គឺជា​កត្តា​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​”

492
ចែករម្លែក

ដោយៈ​ប៊ុន​ណាត​/បាត់ដំបង ៖ នៅក្នុង​សិក្ខាសាលា​ស្តីពី “​ការពង្រឹង​សន្តិសុខ​និង​សុវត្ថិភាព​ទេសចរណ៍​” ​ដែល​ប្រព្រឹត្ត​នៅ​សាលប្រជុំ​នៃ​សណ្ឋាគា​ប្រេ​ស៊ី​ដង់​ក្រុង​បាត់​ដំ​បង​កាលពី​ព្រឹក​ថ្ងៃទី​១១ ​ខែកក្កដា ​ឆ្នាំ​២០១៩ លោក ​ហោ សារុន​ អនុរដ្ឋលេខាធិការ​ក្រសួង​
ទេសចរណ៍​តំណាង​លោក​បណ្ឌិត ​ថោង ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើកឡើងថា​
“​ការពង្រឹង​សន្តិសុខ​និង​សុវត្ថិភាព​គឺជា​កត្តា​ចម្បង​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​”​។​

លោក​អនុរដ្ឋលេខាធិការ​ក្ត​សូង​ទេសចរណ៍​មានប្រសាសន៍ថា ​គោលបំណង​នៃ​កា​រៀបចំ​សិក្ខាសាលា​ក្មុង​ថ្ងៃនេះ​ គឺ​ដើម្បី​ពង្រឹង​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​លើ​ការងារ​បដិសណ្ឋារកិច្ច​ស្វាគម​ន៍​ភ្ញៀវទេសចរ រួសរាយ​រាក់ទាក់​និង​ធានា​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការរក្សាសន្តិសុខសុវត្ថិភាព​ទេសចរ​ក្នុង​ខេត្ត​ឱ្យបាន​ល្អប្រសើរ​​ព្រមទាំង​ផ្សព្វផ្សាយ​ និង​ពង្រឹង​បញ្ហា​សន្តិសុខ​និង​សុវត្ថិភាព​ទេសចរ​ឱ្យបាន​ល្អប្រសើរ​ និង​ជាពិសេស​មានការ​ចូលរួម​សហការ​ពី​អស់​
​លោក លោកស្រី​ ផ្នែក​ឯកជន​ជាមួយ​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ក្នុង​ការរក្សា​សន្តិសុខ សុវត្ថិភាព​ទេសចរ​តាម​មូលដ្ឋាន​​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​និង​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ខេត្តបាត់ដំបង​។​

លោក ​ហោ សារុន ​បាន​បញ្ជាក់ថា​វិស័យ​ទេសចរណ៍​កម្ពុជា​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់​ទុក​ថា​”​មាស​បៃតង​”​ក៍​សម្រេចបាន​នូវ​ការរីកចម្រើន​គួរ​ជាទី​មោទនៈ​ដោយ​ទទួលបាកំណើន​វិជ្ជមាន​ជា​រៀងរាល់ឆ្នាំ​និង​រូ​ម​ចំណែក​ប្រមាណ​១២,៧​ភាគរយ​ នៃ​ផលទុន​សរុប​ក្នុងស្រុក​ និង​ផ្តល់​ការងារ​យ៉ាងច្រើន​ដោយផ្ទាល់​ ​និង​ដោយ​ប្រយោល​ដល់​ប្រជាជន​កម្ពុជា​។​

​នៅ​ឆ្មាំ​២០១៨​កន្លងទៅ​យើង​សម្រេចបាន​កំ​ណើ​ន​ក្នុង​អត្រា​ប្រមាណ​១១​ភាគរយ​ជាមួយ​ការមកដល់​នៃ​ទេសចរ​អន្តរជាតិ​ជាង​៦,២​លាន​នាក់​ និង​នាំ​ប្រាក៎ចំណូល​ប្រមាណ​
៤,៣៥៦​លាន​ដុល្លារ​អាមេរិក​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ​។​នៅ​ឆ្នាំ​២០១៩​កម្ពុជា​រំពឹងថា​
នឹង​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិប្រមាណ​៦,៧​លាន​នាក់​។​ នៅ​ឆ្នាំ​២០២០​នឹង​ទទួល​នា​ន​ប្រមាណ​៧​លាន​នាក់​និង​នាំមក​នូវ​ចំណូល​ប្រមាណ​៥​ប៊ី​លាន​ដុល្លារ​អាមេរិក បង្កើត​ឱកាសការងារ​បាន​ប្រមាណ​ជិត​១​លាន​នាក់​និង​នៅ​ឆ្នាំ​២០៣០​អាចនឹងទទួល​បានទេ​សចរ​អន្តរ​ជាតិប្រមាណ​១៥​លាន​នាក់​នាំមក​នូវ​ចំណូល​ប្រមាណ​១០​ប៊ី​លាន​ដុល្លារ​អាមេរិក បង្កើត​
​ឱកាស​ការងារ​ប្រមាណ​ជិត​២​លាន​នាក់​។​

លោក​អនុរដ្ឋលេខាធិការ​បាន​បន្តថា​ “​ការចូលរួម​លើកកម្ពស់​និង​ពង្រឹង​បញ្ហា​សន្តិសុខ​និង​សុវត្ថិភាព​ទេសចរ​នៅ​ទូទាំងប្រទេស​ជាពិសេស​នៅ​ខេត្តបាត់ដំបង ​ដែលជា​ខេត្ត​មួយ​មាន​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង ​ដែលជា​ច្រក​សេដ្ឋកិច្ច​និង​ទេសចរណ៍​មួយ​យ៉ាង​ល្អប្រសើរ​។​

លោក​បាន​បញ្ជាក់ថា​ ផ្តើមចេញពី​ចំណេះដឹង​ដែល​បានទទួល​ក្នុងឱកាស​នេះ​វា​ពិតជា​អាច​បញ្ជ្រាប​ការយល់ដឹង​ដល់​សិក្ខាកាម​ ហើយ​បន្ត​​បញ្ជូន​ចំណេះដឹង​ទាំងនេះ​ទៅ​ចែករំលែក​ជូន​
​ដល់​គ្រួសារ អង្គភាព ស្ថាប័ន​មូលដ្ឋាន​អាជីវកម្ម​នានា​ឱ្យ​កាន់តែ​ទូលំទូលាយ​ និង​យល់​ជ្រួតជ្រាប​បន្ថែមទៀត​៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម