បទបញ្ជា​ដ៏​តឹងរឹង​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​បានចេញ​ហើយ

677
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​កាលពី​ថ្ងៃទី​៩​ខែ​កក្ត​ដា​ឆ្នាំ​២០១៩​បាន​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ភូមិ​ពាក់​ស្បែក​ឃុំ​រំដោះ​ស្រែ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ដែល​ក្រុម​ជនល្មើស​កាប់​និង​ដឹកជញ្ជូន​យក​លាក់ទុក​និង​រកស៊ី​កាប់បំផ្លាញ​ព្រៃឈើ​នេះ​ជា​យូរ​ឆ្នាំ​មកហើយ​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​និង​ស្រុក​បាន​ចុះបង្ក្រាប​ឈើ​ប្រភេទ​លេខ​១​ជាច្រើន​រថយន្ត​តែ​មិនទាន់​ដឹង​នៃ​ចំនួន​ប៉ុន្មាន​ម៉ែត្រគូប​នៅឡើយ​ទេ​។​សមត្ថកិច្ច​ចម្រុះ​នឹង​បន្ត​ចុះបង្ក្រាប​ទៀត​នៅ​ថ្ងៃទី​១០​ខែ​កក្ត​ដា​នេះ​ទៀត​ដើម្បី​សរុប​ជា​លទ្ធផល​តែម្តង​។​

បញ្ហា​បង្ក្រាប​បទល្មើស​ព្រៃឈើ​ធនធានធម្មជាតិ​នៅ​ខេត្តព្រះវិហារ​នេះ​បទបញ្ជា​ដ៏​តឹងតែង​បានចេញ​ហើយ​មិនអាច​លើកលែង​ជន​បាន​បានឡើយ​។​លើក​នេះ​មិនមែន​បង្ក្រាប​កម្ទេច​លំៗ​ទេវា​ជា​ទឹក​ផ្តាច់​ព្រាត់​ព្រោះ​គម្រប​ព្រៃឈើ​នៅ​ទូទាំងប្រទេស​កម្ពុជា​ជិត​វិនាស​ហិនហោច​ដល់​កម្រិត​សូន្យ​។​អស់​គម្រប​ព្រៃឈើ​នឹង​ទទួលផល​ប៉ះពាល់​ដូចជា​៖​ប្រជាពលរដ្ឋ​និង​កសិករ​ស្លាប់​ដោយ​រន្ទះបាញ់​កាន់តែច្រើន​។​

​ចាប់ពី​ជនបទ​ដល់ទី​ក្រុង​,​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​រាប់ម៉ឺន​ខ្នង​ក្នុង​១​ឆ្នាំៗ​និង​ចុងក្រោយ​ប្រែប្រួល​អាកាសធាតុ​ទ្បើង​ក្តៅ​ខ្លាំង​ជាង​៤០​អង្សា​សេ​នៅក្នុង​ដើមឆ្នាំ​កន្លងទៅ​។​ក្នុងនោះ​រដ្ឋបាល​ខេត្តព្រះវិហា​រ ដាក់ចេញ​នូវ​វិធានការ​ដល់​ក្រុង​ស្រុក​មន្ទីរ​អង្គភាព​ជំនាញ​សមត្ថ​កិច្ចពង្រឹង​ការអនុវត្ត​វិធានការ​ច្បាប់​ឱ្យបាន​តឹងរ៉ឹង​ចំពោះ​ការបង្ក្រាប​ទប់ស្កាត់​បទ​ល្មើស​ធនធានធម្មជាតិ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម