ទីតាំង​សិប្បកម្ម​ផលិត​ទឹកក្រូច ក្លែងក្លាយ ក្នុង​ក្រុង​ស្ទឹងសែន ត្រូវបាន​បង្ក្រាប​

944
ចែករម្លែក
ទីតាំង​សិប្បកម្ម​ផលិត​ទឹកក្រូច ក្លែងក្លាយ ក្នុង​ក្រុង​ស្ទឹងសែន ត្រូវបាន​បង្ក្រាប​

ដោយ​៖​ស្រី​កា​
​កំពង់ធំ​÷ សិប្បកម្ម​ផលិត​ទឹកក្រូច​ក្លែងក្លាយ ដែលមាន​ស្លាក​យីហោ លឹម ភ័​ណ្ទ ត្រូវបាន​កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដោយមាន​ការសម្របសម្រួល ពី​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកំពង់ធំ បាន​ចុះ​ផ្អាក​ទីតាំង​នេះ បណ្តោះអាសន្ន នៅវេលា​ម៉ោង ១១:៣០ នាទី​ព្រឹក ថ្ងៃទី​១០ ខែ​កក្ត​ដា ឆ្នាំ ២០១៩ ស្ថិតនៅ​ព្រៃ​បន្លិច សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ។​

​ម្ចាស់​ទីតាំង​ផលិត​ទឹកក្រូច​ក្លែងក្លាយ ជាច្រើន​មុខ​ខាងលើ ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ លឹម ភ័​ណ្ទ ដែលមាន​តួនាទី ជា​អនុ​ប្រធានសភា​ពា​ណិ​ជ្ឋ​កម្ម​ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ ។ ការផលិត​ទឹកក្រូច ខុស​បច្ចេកទេស និង​គ្មាន​អនាម័យ​នេះ គឺ​សម្រាប់​លក់​ចែកចាយ​ទូទាំងប្រទេស មិនមែន​សម្រាប់តែ​ខេត្តកំពង់ធំ​នោះទេ ឲ្យ​តែមាន​អតិថិជន​កុម្ម៉ង់​។​

​នៅពេល​សមត្ថកិច្ច​ចម្រុះ ចុះទៅពិនិត្យ​ទីតាំង​សិប្បកម្ម លោក លឹម ភ័​ណ្ទ ម្ចាស់​សិប្បកម្ម បាន​រត់​គេចខ្លួនបាត់ មិនបាន​ចូលរួម ក្នុង​សកម្មភាព​នោះទេ​។ ចំណែក​លោក អ៊ិត សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកំពង់ធំ ក៏បាន​បញ្ជា​កំលាំង​ជំនាញ ឲ្យ​តាម​ចាប់ខ្លួន​ម្ចាស់​សិប្បក្ម ដើម្បី​នាំខ្លួន យកមក​ចាត់ការ តាម​នីតិវិធី​ច្បាប់​។​

​នៅក្នុង​ការចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​ចម្រុះ បាន​រកឃើញ​សារធាតុ​គីមី ជាច្រើន​មុខ សម្រាប់​លាយ​ផ្សំ​ក្នុង​ទឹកក្រូច និង​ភាពមិន​ប្រក​តី ចំនួន ៦ មុខ ទី​១.​សិប្ប​កម្មនេះ មិនបាន​សុំច្បាប់​ចុះបញ្ជី​ផលិតផល នៅលើ​សំបក​វេច​ខ្ចប់ ។ ទី​២. នៅលើ​សំបក​វេច​ខ្ចប់ ដាក់​អាសយដ្ឋាន​មិន​ពិតប្រាកដ​។ ទី​៣. មិនមាន​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់ អំពី​គុណភាព ។ ទី​៤. មានប្រើ​ប្រាស់​សារធាតុ​គីមី ។ ទី​៥. ទំនិញ​នាំចូល គ្មាន​ប្រភព​ច្បាស់លាស់ និង ទី​៦.​មាន​រក្សាទុក​ទំនិញ ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ ហើយ​នៅលើ​សំបក​វេច​ខ្ចប់​ទឹកបរិសុទ្ធ មិនមាន​ចុះបញ្ជី​។ រីឯ​ការផលិត​ទឹកក្រូច ក្លែងក្លាយ​របស់ សិប្បកម្ម​ផលិត ទឹកក្រូច​នេះ នៅ​គ្រប់​ដប​នីមួយៗ មាន​ដាក់​មេ និង​ពណ៌ ដោយ​បង្ហូរ​ចេញពី​ធុង​ស៊ីទែន ប​ញ្ជូ​ល​ទៅក្នុង​ដប ដាក់​មេទឹក​ក្រូច ពី​ក្បាល​រ៉ូ​ប៊ី​នេ ទៅតាម​ពណ៌ រួចហើយ​យកមក​វេច​ខ្ចប់ សម្រាប់​ដឹក​លក់​ចែកចាយ តាម​ទីផ្សារ​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត ។ សមត្ថកិច្ច​ចម្រុះ ក៏បាន​រកឃើញ​សារធាតុ​គីមី ជីអ៊ុយរ៉េ និង​ម្សៅ​សម្រាប់​លាយ​ទឹកក្រូច ជាច្រើន​មុខ​ទៀត​។ សមត្ថកិច្ច បាន​នាំយក​វត្ថុតាង​មួយចំនួន យកមក​ពិនិត្យ នៅ​ស្នងការដ្ឋាន​នគ​បាល ខេត្តកំពង់ធំ ដើម្បី​រក​សារធាតុ ហាមឃាត់ និង​ធ្វើ​កំណត់ហេតុ ៕សរន

ទីតាំង​ផលិត​ទឹកក្រូច​ក្លែងក្លាយ (​រូបថត​ស្រី​កា​)​

ទីតាំងផ្សាយពាណិជ្ជកម្ម