សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ​និង​លួចលាក់​ស្តុក​ឈើ​ខុសច្បាប់​នៅ​ស្រុក​ជាំ​ក្សាន្ត​

645
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​សមត្ថកិច្ច​ចម្រុះ​ខេត្តព្រះវិហារ​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម​លួចលាក់​កែច្នៃ​ឈើ​និង​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​ចំនួន​ពីរ​កន្លែង​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃទី​៩.​និង​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៩​។​ទីតាំង​ទីមួយ​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ភូមិ​ពាក់​ស្បែក​ឃុំ​រំដោះ​ស្រែ​និង​ក្នុងភូមិ​សាស្ត្រ​ភូមិ​រុងរឿង​មួយ​ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​ដោយ​លោក​វរសេនីយ៍ទោ​ស្រ៊ុន​ឡេង​សៀក​នាយរង​សេនាធិការ​ប្រចាំ​ទិស​ស្រុក​ជាំ​ក្សាន្ត​បាន​ដឹកនាំ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​។​លោក​ចាន់​វិទ្យា​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​។​ក្រោម​ការសម្របសម្រួល​ពី​លោក​ទី​សុវណ្ណ​ថា​ល់​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តព្រះវិហារ​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​បានបញ្ជាក់​ឱ្យដឹងថា​ចំពោះ​វត្ថុតាង​ដែល​កម្លាំង​រឹបអូស​នៅ​ទីតាំង​ទាំងពីរ​ខាងលើនេះ​មានដូចជា​តាប​ឈូសឈើ​១​គ្រឿង​,​ម៉ាស៊ីន​វៀល​១​គ្រឿង​,​ម៉ូ​ទ័​រ​ខាត់​២​គ្រឿង​,​ម៉ាស៊ីន​គោយន្ត​ចំនួន​២​គ្រឿង​។​ដោយឡែក​ឈើ​នៅ​មិនទាន់​ដឹង​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ​។​ចំណែក​ម្ចាស់​ទីតាំង​សិប្បកម្ម​កែច្នៃ​អត់​ច្បាប់​មន្ត្រី​ជំនាញ​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​បន្តសកម្មភាព​លួចលាក់​កែច្នៃ​បន្តទៀត​។​បើ​ពុំ​នោះទេ​និង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​

​គួរបញ្ជាក់​ថា​ឈើ​និង​វត្ថុតាង​ទាំងអស់​កំពុង​ត្រូវបាន​កម្លាំង​ជំនាញ​ដឹក​ប្រមូល​យកមក​រក្សាទុក​នៅ​ថ្នាល​បណ្តុះ​កូនឈើ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​ដើម្បី​រង់ចាំ​ធ្វើការ​វាស់វែង នៅ​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម