ប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​កាន់តែខ្លាំង​ក្រោយពី​អភិបាលស្រុក​បាន​ពន្យល់​រឿង​ចាក់ដី​លុប​អាងទឹក​

741
ចែករម្លែក

ដោយៈ​ឬ​ទ្ធី​ស័​ក្ត​/​កំពង់ឆ្នាំង​:​ប្រជាពលរដ្ឋ​ជាច្រើន​នៅក្នុង​ស្រុក​ជល​គី​រី​បាន​ផ្ទុះ​ការតវ៉ា​រឿង​ចៅហ្វាយស្រុក​ចាក់​លុប​ដី​អាងទឹក​ពុះ​ឡូត៍​លក់​នៅពេលដែល​ចៅហ្វាយស្រុក​ប្រឹងប្រែង​ពន្យល់​។​

មូលហេតុ​នៃ​ផ្ទុះ​ការតវ៉ា​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​គឺ​លោក​ហៃ​មនោ​រម្យ​អភិបាលស្រុក​ជល​គី​រី​រួមទាំង​ថ្នាក់ដឹកនាំ​ស្រុក​និង​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​បានធ្វើ​ការជួប​ជុំ​ជាមួយនឹង​ប្រជាពលរដ្ឋ​ឃុំ​ព្រៃ​គ្រី​តែម្ដង​ដើម្បី​ព្យាយាម​ធ្វើការ​ពន្យល់​ស្តី​គម្រោង​ពី​ការអភិវឌ្ឍ​ទំនប់​តា​កុយ ។​

​បើ​យោងតាម​លិខិត​បំភ្លឺ​រដ្ឋបាល​សាលាស្រុក​ជល​គី​រី​បាន​បញ្ជាក់ថា​នេះ​គឺជា​ការយល់ច្រឡំ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​តូច ហើយ​បាន​បង្ក​ការតវ៉ា​ក្នុង​គម្រោង​ស្ដារ​ទឹក​ទំនប់​តា​កុយ​ដែល ស្ថិតក្នុង​ភូមិ​ព្រៃ​គ្រី​ត្បូង ឃុំ​ព្រៃ​គ្រី​ស្រុក​ជល​គី​រី​ខេត្តកំពង់ឆ្នាំង​។​

រដ្ឋបាល​ស្រុក​ជល​គី​រី​បានលើកឡើង​ថា​មាន​ប្រជាពលរដ្ឋ​មួយចំនួន​តូច​ដែលមាន​មេខ្យល់​បាន​ដឹកនាំ​បំផុសបំផុល​អោយ​កើតមាន​ការតវ៉ា​ដោយ​យល់ច្រឡំ​ជាមួយនឹង​អាជ្ញាធរ​ឃុំ​ស្រុក​បំ​ភ័​ណ្ឌ​ការពិត ។​

​រដ្ឋបាល​ស្រុក​ជល​គី​រី​បញ្ជាក់ថា អាងទឹក​ទំនប់​មេទឹក​តា​កុយ គឺ​គេ​យក​សាច់​ដី​ពី​បាត​អាង មកចាក់​បំពេញ លើ​ផ្ទៃ​អាងទឹក​ទាំងមូល​ហើយ​លុប​ប្រព័ន្ធ​លូ​មិន​ឲ្យ​ប្រជាពលរដ្ឋ​បង្ហូរ​ទឹកបាន​និង​ធ្វើឱ្យមាន​ការខ្វះខាត​ទឹក ក្នុងការ​ស្រោចស្រព​ស្រូវ រដូវប្រាំង និង​ខ្វះខាត​ទឹក​សម្រាប់​គោក្របី​ផឹក​។​

​ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​អភិបាលស្រុក​ថា​អភិបាលរង​ស្រុក​បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​នៅ​ចំណុច​ក្បាល​ទំនប់​តា​កុយ​រួច​ចាក់ដី​លុប​ផ្ទៃ​អាងទឹក​ទាំងមូល​ហើយ​ពុះ​ដីឡូត៍​លក់​ចែកគ្នា​។

​ចំពោះ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ខាងលើនេះ​រដ្ឋបាល​ស្រុក​ជល​គី​រី​បានធ្វើការ​បំភ្លឺថា​រដ្ឋបាល​ស្រុក​ជល​គី​រី និង រដ្ឋបាល​ស្រុក​បាធាយ​ខេត្តកំពង់ចាម មាន​គម្រោង​អភិវឌ្ឍន៍​ចំនួន​៣​។

១- ជីក​ប្រឡាយ​ពី​ទន្លេ ប្រវែង ១.២០០​ម៉ែត្រ និង​ទ្វារ​ទឹក​មួយកន្លែង ចំណុច​ដារ​អំបិល មក​ចំណុច​ភ្នំ​មាន់ ដើម្បី​បូមទឹក​ទន្លេ នៅពេល​ដែលមាន​ការខ្វះ​ខាត​ទឹក​។​២- កែសម្រួល​ប្រព័ន្ធ​ទ្វារ​ទឹក​ចំនួន ៥​កន្លែង ដោយ​ផ្សារ​ដែក​បន្ថែម​សន្ទះ​លូ ឲ្យ​បាន​ខ្ពស់ ក្នុង​គោលបំណង​ទុបទឹក​ឲ្យ​បាន​ច្រើនជាង​មុន​។​

៣- ការស្តា​អាងទឹក​ទំនប់ទឹក​តា​កុយ ដែលមាន​ទទឹង ១០០ ម៉ែត្រ​បណ្ដោយ ១០០ ម៉ែត្រ និង​ជម្រៅ ៣​ម៉ែត្រ ដែល​យក​សាច់​ដី​មកចាក់​បំពេញ​បរិវេណ​ស្រុក និង​កន្លែង​សាធារណៈ​មួយចំនួន ហើយ​សល់​បន្តិចបន្តួច ចាក់​បំពេញ​ជាប់​ដី​រោង​សហគមន៍​តំបន់​តា​កុយ ដែលមាន​ប្រវែង ៣០ ម៉ែត្រ និង​នៅ​ជិត​រោង​សហគមន៍​ក្បែរ​នោះ ។​

​ដោយ​ក្នុង​គោលបំណង​ទុកជា​ដី​សាធារណៈ​សម្រាប់​ចំណតរថយន្ត​ម៉ូតូ​នៅ​រដូវវស្សា​ដែល​បងប្អូន​អញ្ជើញ​មក​កម្សាន្ត​និង​លេង​ទឹក​នៅ​រដូវវស្សា​ហើយ​ម្យ៉ាងទៀត​ទុកជា​កន្លែង​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ហាល​ស្រូវ​រដូវប្រាំង​ជៀសវាង​ហាល​ស្រូវ​លើផ្លូវ​សាធារណៈ​។​នេះ​បើ​យោងតាម​លិខិត​បំ​ភ្កឺ​របស់​សាលាស្រុក​ជល​គី​រី​ដែល​មា​ប​លិខិត​នេះ​ស្រាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម