សិស្សសាលា​ពីរ​នាក់​ជិះ​ម៉ូតូ​​ឆក់​ទូរ​ស័ព្ទមិនបាន​សម្រេច​ត្រូវ​សមត្ថកិច្ច​ចាប់បាន​នៅ​ខណ្ឌទួលគោក​

546
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/ភ្នំពេញ​ ៖ ជនសង្ស័យ​ជា​សិស្សសាលា​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​បានធ្វើ​សកម្មភាព​ឆក់ទូរស័ព្ទដៃ​ពី​នារី​ម្នាក់មិនបាន​សម្រេច​​​ រត់​មិន​រួច​ត្រូវបាន​កម្លាំងសមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ដេញ​រហូតមកដល់​ខណ្ឌទួលគោក​ទើប​ចាប់បាន​។

ហេតុការណ៍​នេះ​កើតឡើងកា​ពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​១០​ ខែ​កក្ក​ដា​ឆ្នាំ​២០១៩​ស្ថិត​ចំណុច​មុច​វត្ត​សំរោង​អណ្តែត តាម​បណ្តោយ​ផ្លូវ​ហាណូយ ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​

សមត្ថ​កិ​ច្ខ​បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​ទី១៖​មានឈ្មោះ​ផូ វី​រៈ​បុត្រ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​៧​ នៅ​សាលា​វិទ្យាល័យ​វត្ត​សំរោង​អណ្តែត ស្នាក់នៅ​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក មាន​ស្រុកកំណើត ស្រុក​កោះធំ ខេត្តកណ្តាល​។​ទី​២៖​មានឈ្មោះ នូ ឧ​ត្ត​ម ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​៧​ ​នៅ​សាលា​អង្គការ​មួយកន្លែង​នៅ​កាំ​កូ​សុី​ធី ស្នាក់​ម្តុំ​អង់​តែន​ទួលគោក ​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក មាន​ស្រុកកំណើត ភូមិ​ក្តី​ដូង ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ធូ​ដេ​មិន​ចាំ​ផ្លាក​លេខ ​ដោយ​ធ្វើដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដោយមាន​កាន់​ទូរ​ស័ព្ទនៅ​និង​ដៃ។ ​ខ​ណៈ​មកដល់​ចំណុចកើតហេតុ​ក៍មាន​ជនសង្ស័យ​ពីរ​នាក់ ជិះ​ម៉ូតូ​ហុងដា​ឃ្លី​កមួយគ្រឿង ​ពណ៌​ក្រហម​ពាក់​ផ្លាក​លេខ​ភ្នំពេញ​1GB-5966 ​ធ្វើដំណើរ​មកពី​ក្រោយ​រួច​ធ្វើ​សកម្មភាព​ឆក់​ទូរ​ស័ព្ទ​ ដែល​ជនរងគ្រោះ​កាន់​នឹង​ដៃ​មិនបាន​សម្រេច​រួច​នាំគ្នា​ជិះរ​ត់។ ខ​ណៈ​នោះ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​កំពុង​ល្បាត​ក្នុងភូមិ​សាស្ត្រ​ឃើញ​បាន​ជិះ​ដេញចាប់​រហូត ដល់​ចំណុច​មុខ​សាលារៀន​តិច​ណូ ផ្លូវ​សហ​ព​ន្ធ័​រុស្សី ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​ ទើប​សមត្ថកិច្ច​ចាប់បាន​តែម្តង​។ ​នៅ​ចំពោះមុខ​សមត្ថ​កិ​ច្ខ​ជនសង្ស័យ​បាន​សារភាពថា​ ពិតជា​បានធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​ដៃ​ពី​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​តុលាការ​ចាត់ការ​ទៅតាម​និតិ​វី​ធី​​។ ​ចំណែក​ជនរងគ្រោះ​មិន​មក​ដាក់​ពាក្យបណ្តឹង​នោះទេ​៕​B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម