ទារិកា​ម៉ាឡេស៊ី​ដែល​ក្បាល​របស់​វា​ធំ​ខុសពី​ធម្មតា ស្លាប់​នៅ​មន្ទីរពេទ្យ​

564
ចែករម្លែក

​ទារិកា​ឈ្នោះ Nur Umairah Jannah Abdul Muhaimin ដែល​បាន​កើត​មក​ជាមួយនឹង​ជំងឺ​ធ្វើឱ្យ​ក្បាល​ធំ​ខុស​ពី​ធម្មតា បាន​ស្លាប់​។​

​ក្មេង​អាយុ​៨​ខែ​នេះ​បាន​ស្លាប់​ដោយសារ​ជំងឺ​ធ្វើឱ្យ​ក្បាល​ធំ​ខុសពី​ធម្មតា ឬ​ជំងឺ hydrocephalus បណ្តាលមកពី​មាន​សារធាតុ​រាវ​ច្រើន​ហួស​នៅក្នុង​ប្រព័ន្ធ​ខួរក្បាល ដែល​ធ្វើឱ្យ​ទំហំ​​ក្បាល​រីក​ធំ​ខុសពី​ធម្មតា​។​

​ក្មេង​នេះ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​Cancelor Tuanku Muhriz នៅ​ទីក្រុង​Bandar Tun Razak ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ពុធ​ទី​១០​ខែកក្កដា​។​

​រឿងរ៉ាវ​របស់​ក្មេង​នេះ ត្រូវ​បាន​ចុះផ្សាយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ហើយ​វា​បាន​ទទួល​ការជួយ​ពី​ក្រុម​ជន​ចិត្តល្អ​ម៉ាឡេស៊ី ហើយ​វា​ក៏​ទទួល​បាន​ការ​ទៅ​សួរសុខទុក្ខ​ពី​ភរិយា​​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​នេះ កាលពី​ថ្ងៃ​អង្គារ​ទី​៩​ខែកក្កដា​ផងដែរ​នៅ​មន្ទីរពេទ្យ​៕ដោយ៖សុខា/sn

ទីតាំងផ្សាយពាណិជ្ជកម្ម