រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ភ្លាមៗ​នៅ​ក្រុង​ច្បារមន

452
ចែករម្លែក

​​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ ៖ ​មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​ខ​ណះដែរ​ត្រូវ​រថយន្តបុក​ម៉ូតូ​អូស​កិន​ធ្លាយ​ខួរ​នៅ​ចំណុច​ភូមិ​ផ្លូវបំបែក​ច្បារមន​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៨​និង​៤៩ ​ស្ថិតក្នុង​ភូមិ​អក​ន្ទឹ​ម​ សង្កាត់​ច្បារមន ​ក្រុ​ង​ច្បារមន ​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ទាបភ្លឺ​ថ្ងៃទី​១១ ​ខែកក្កដា ​ឆ្នាំ​២០១៩​។​

មន្ត្រីនគរបាល​ក្រុង​ច្បារមន​បានឱ្យដឹងថា​ នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ឈ្មោះ​ប៉ាង ស៊ី​ណុង ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​កាប់​ទូក​សង្កាត់​កណ្តោលដុំ​ក្រុង​ច្បារមន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ហុងដា​វ៉េវ​ពណ៌​សរ​ ពាក់​ផ្លាក់លេខ​ភ្នំពេញ​1AD6980​ ជិះ​ម្នាក់ឯង​ពី​កើ​តទៅ​លិច​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ត្រូវ​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក់​បើកបរ​ពី​លិចទៅ​កើត ​បុក​យ៉ាង​ពេញទំហឹង​ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​ហើយ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​រត់គេចខ្លួន​បាត់ស្រមោល​។​

​ប្រភព​បាន​ប្ត​ន​ថា ​ក្រោយ​កើតហេតុ​មន្ត្រី​ជំនាញ​បានប្រគល់​សព​ជនរងគ្រោះ​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន ​និង​បន្ត​ស្រាវជ្រាវ​រថយន្ត​បង្ក​តាម​និតិ​វិធី​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម