បន្ទាប់ពី​នៅ​ស្រុក​ភ្នំស្រុក​,​នៅ​ស្រុក​ថ្មពួក​និង​ស្រុក​មង្គល​បូរី​ក៏​រកឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ដែរ

467
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​បន្ទាប់ពី​នៅ​ស្រុក​ភ្នំស្រុក​ពលរដ្ឋ​រកឃើញ​គ្រាប់កាំភ្លើង​បាញ់​យន្តហោះ​និង​កាំភ្លើងយន្ត​១២,៧​មី​លី​ម៉ែត្រ​កាលពី​ថ្ងៃទី​៨​ខែកក្កដា​កន្លងទៅ​នោះ​នៅ​ស្រុក​ថ្មពួក​និង​ស្រុក​មង្គល​បូរី​ក៏​រកឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ដែរ​កាលពី​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៩ ។​

​លោក​វរសេនីយ៍​សៅ​សារឿន​អធិការនគរបាល​ស្រុក​ថ្មពួក​ឱ្យដឹងថា​កាលពី​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៩​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​កឋិន​សហការ​ជាមួយ​ក្រុមការងារ​អង្គការ​ហេ​ឡូ​ត្រាស​ចុះទៅ​រំកិល​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចេញ​ចំនួន​៥​គ្រាប់​រួមមាន​គ្រាប់​៦៩​គ្រាប់​។​

​គ្រាប់​ប្រភេទ​៦០​ម​ម​ចំនួន​១​គ្រាប់​និង​គ្រាប់បែកដៃ​១​គ្រាប់​ចំណុច​ចំការ​ខាងកើត​ភូមិ​ប្រមាណ​១​គីឡូម៉ែត្រ​។​ស្ថិតនៅ​ភូមិ​គោក​ខ្ពស់​ឃុំ​គោក​កឋិន​ស្រុក​ថ្មពួក​។​លោក​បាន​បន្តថា​:​ប្រជាពលរដ្ឋ​ឈ្មោះ​ឡុង​ឈិន​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​បានមក​ប្តឹង​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​សហការ​ចាត់ការ​តាម​នីតិវិធី ។​

បច្ចុប្បន្ន​ក្រុមការងារ​ហេ​ឡូ​ត្រាស់​បាន​រំកិល​(​យកចេញ​តាម​បច្ចេកទេស​)​នូវ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នោះ​ចេញរួច​រាល់​ហើយ​។​ចំណែក​លោក​វរសេនីយ៍​ស៊ិន​ណារ៉ាក់​អធិការនគរបាល​ស្រុក​មង្គល​បូរី​វិញ​ឱ្យដឹង​ដែរ​ថា​:​កាលពី​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៩​ឈ្មោះ​តាន់​ម៉ៅ​ភេទ​ស្រី​អាយុ​៦២​ឆ្នាំ​ម្ចាស់ផ្ទះ​លក់​គ្រឿងសំណង់។

​បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុ​ប្រភេទ​៦០​មី​លី​ម៉ែត្រ​មួយគ្រា​ប់​នៅត្រង់ចំណុច​ផ្ទះ​ខ្លួន​នា​ភូមិ​កោះ​កែវ​ឃុំ​ឫស្សី​ក្រោក​ស្រុក​មង្គល​បូរី​។​អ្នកស្រី​ថា​គ្រាប់​នោះ​អាច​ជាប់​ដោយ​ជាមួយ​ខ្សាច់​ដែល​ឡាន​ដឹក​មកពី​ស្ទឹង​នៃ​ខេត្តពោធិ៍សាត់ កន្លងមក ។​

​សូម​រំលឹកថា​កាលពី​ថ្ងៃទី​៨​ខែកក្កដា​ប្រជាពលរដ្ឋ​ប្រទេះ​ឃើញ​គ្រាប់កាំភ្លើង​បាញ់​យន្តហោះ​ដេ​សេ​អា​(DCA) និង​គ្រាប់កាំភ្លើង​ឌូ​សេត​ឬ​១២​ក្បៀស (12,7 ) ចំនួន ៤១៤ គ្រាប់​នៅ​ភូមិ​តា​អុង ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក​ប្រគល់​ឲ្យ​អង្គការ​បោសសម្អាត​មីន​ហេ​ឡូ​ត្រាស់ (Halo Trust ) ។​

​ទោះជា​មានការ​រកឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​បន្តបន្ទាប់ ប៉ុន្តែ​មន្ត្រី​សមត្ថកិច្ច​សន្តិសុខ​និង​ម​នក​ត្រី​អាជ្ញាធរ បំភ្លឺ​ដល់​សារ​ព័​ត៍​មាន​ថា​:​នោះ​ជា​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ជាច្រើន​នៅ​ទីតាំង​ផ្សេងៗ​គ្នា​ជា​បន្តបន្ទាប់​ក្តី​ក៏​គ្រាប់​ទាំងនោះ​សល់​ពី​សម័យ​សង្គ្រាម​ទេ មិនមែន​គ្រាប់​ថ្មី​ដែល​ទាក់​ទង់​អសន្តិសុខ​ឬ​ភេរវកម្ម​អី​ឡើយ​៕S/


រូបថត​:​បន្ទាប់ពី​នៅ​ស្រុក​ភ្នំស្រុក​,​នៅ​ស្រុក​ថ្មពួក​និង​ស្រុក​មង្គល​បូរី​ក៏​រកឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ដែរ (​រូប​: ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម