មេការ​សំណង់​ជនជាតិ​វៀតណាម​ម្នាក់​បាន​ស្លាប់ ស្ទើ​គ្មាន​បំណែក​សាកសព ក្នុង​ឧ​ប្បវ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្រុងព្រះសីហនុ

486
ចែករម្លែក

ដោ​យ:​វ​ណ្ណៈ​/ព្រះសីហនុ​ ៖ ​បុរស​អ្នកជិះ​ម៉ូតូ​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​(​ខ្ទេច​សាកសព​)​ នៅ​កន្លែងកើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កុង​តឺ​ន​រ័​និង​ម៉ូតូ​របស់​ជនរងគ្រោះ​។​

​ករណីនេះ​កើតឡើង​នៅ​ផ្លូវ​ខាងមុខ​កំពង់ផែ​លើ​វិថី​ផែ​ក្រុង​_​ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង​៧​កន្លះ​យប់​ថ្ងៃ​១០​កក្កដា​២០១៩​នេះ​។

​បើតាម​ស្ត្រី​ជា​ភរិយា​ជន​រង គ្រោះ​អោយដឹងថា ជនរងគ្រោះ​ឈ្មោះ​វឿ​ង អាយុ​៣៦​ឆ្នាំ ជនជាតិ​វៀតណាម មានមុខរ​បរជា​មេការ​សំណង់​។​

​សមត្ថកិច្ច​អោយដឹងថា អ្នកបើកបរ​រថយន្ត​ឈ្មោះ​ម៉ន ម៉េ​ន បើកបរ​ក្នុង​ក្រុមហ៊ុន​S-K​បាន​រត់គេចខ្លួន​ក្រោយ​កើតហេតុ​។​

​សាកសព​ខ្ទេចខ្ទី​អស់ សមត្ថកិច្ច​បាន​វេច​ខ្ចប់​ប្រគល់ជូន​ប្រពន្ធ​និង​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម