អ្នកជំងឺ​គ្រុនឈាម​ក្នុង​ខេត្តកំពង់ស្ពឺ​កើនឡើង​រក​កន្លែង​សម្រាក​ព្យាបាល​សឹង​មិនបាន​

651
ចែករម្លែក

ដោយ​:សុខ​ស​ភ័​ណ្ឌ​/​កំពង់ស្ពឺ ​៖​ កុមា​រ៉ា​កុមារី​ព្រមទាំង​ប្រជាពលរដ្ឋ​បានកើត​ជំងឺគ្រុនឈាម​បានមក​សម្រាក់​ព្យាបាល​ក្នុង​មន្ទីរ​ទេ​ព្យ​បង្អែក​ខេត្តកំពង់ស្ពឺ រកកន្លែង​សម្រាក់​គ្មាន​ ខ​ណៈ​ដែល​តាម​អារ​គារ​ព្យាបាល​ពេញ​ ទើប​ធ្វើ​ឲ្យ​ខាង​មន្ទី​ពេទ្យ​ជួល​រោង​នឹង​តែ​ដាក់​អ្នកជំងឺ​មិន​អស់​គិត​ត្រឹម​ថ្ងៃទី​១១​ ខែកក្កដា ​ឆ្នាំ​២០១៩​នេះ ​ក្រោម​ការយកចិត្តទុកដាក​ពី​សំណាក់​ក្រុម​គ្រួរ​ពេទ្យ​។​

​ក្រុមគ្រួសារ​អ្នកជំងឺ​គ្រុនឈាម​បាន​សម្តែង​ការសប្បាយ​ចិត្ ត​ដោយ​ពួកគាត់​ឃើញ​ក្រុម​គ្រូ​ពេ​ទ​យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ​ បើទោះបីជា​គ្មាន​កន្លែង​សម្រាក់​ក៏ដោយ​ចោះ​។​
​ក្រុមគ្រូពេទ្យ​ផ្នែក​ខាង​មើលជំងឺ​គ្រុនឈាម​បាន​ឲ្យ​ដឹងថា ​ក្រុ​ក​អ្នកជំងឺ​មកពី​បណ្តា​ស្រុក​ជំ​នួន​៤​ក្នុង​ខេត្តកំពង់ស្ពឺ​និង​មកពី​ស្រុក​កំពង់សីលា ​ខេត្ត​ព្រះសីហនុ ​ព្រមទាំង​ស្រុក​បុ​ទម​សារ​គ​ខេត្តកោះកុង​ហើយ​ពួកគាត់​មាន​ជំងឺគ្រុនឈាម​រយៈពេល​ខ្លី ​ទើប​ធ្វើ​ងាយស្រួល​ក្នុង​ព្យាបាល​និង​ឆាប់​ជា​សា​ស្បើយ​។​

ក្រុមគ្រូពេទ្យ​បាន​បន្តថា​ ក្នុង​មួយថ្ងៃ​អ្នកជំងឺ​គ្រុនឈាម​មិន​ថា​ក្មេង​ឬ​មនុស្ស​ចាស់​នោះទេ​តែងតែ​មក​សម្រាក់​ព្យាបាល​មិនតិចជាង​១០​នាក់​ ហើយ​ជំងឺគ្រុនឈាម​នេះ​វា​ឆ្លង​តាមរយះ​មូស​ខ្លា​ញី​ខាំ​ នៅពេល​ពួកគាត់​សម្រាក់​ពេល​ថ្ងៃ​មិន​ចង​មុង​។​

​បើតាម​សម្តី​ក្រុមក្រួសារ​អ្នកជំងឺ​ដោយសា​គ្រុនឈាម​ឈ្មោះ​ចាន់ ថា ភេទ​ស្រី​ អាយុ​៥៦​ឆ្នាំ​រស់នៅ​ភូមិ​ដីក្រហម​ ឃុំ​កំពង់សីលា ​ស្រុក​កំពង់សីលា​ ខេត្ត​ព្រះសីហនុ​ បាន​និយាយថា​ កូនស្រី​របស់​ឈ្មោះ​ចាន់ ស្រី​នី អាយុ​១៧​ឆ្នាំ មាន​ជំងឺគ្រុនឈាម​បាន​យកមក​ព្យាបាល​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ ​ហើយ​ជំងឺ​កូន​គាត់​បាន​ធូ​ស្រា​លហើយ​។​ ដោយបាន​យក​ម​ព្យាបាល​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​រយៈពេល​៣​ថ្ងៃ​ទោះបីជា​គ្មាន​កន្លែង​សម្រាកក៏ដោយ ​ក៏​គាត់​សប្បាយចិត្ត​ដែរ​ ព្រោះ​ក្រុមគ្រូពេទ្យ​យកចិត្តទុកដាក់​អ្នកជំងឺ​គ្រុនឈាម​ដូច​គ្នា ​ហើយ​គាត់​សង្កេតឃើញថា​ ក្រុមគ្រូពេទ្យ​រក​ពេល​សម្រាក់​ពុំបាន​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម