កុំ​បណ្តោយឱ្យ​ក្រុង​កំពត​ក្លាយ​ជាទី​ទេសចរណ៍​សំរាម​

448
ចែករម្លែក

ដោយ:បូកគោ​/កំ​ពត ៖ អភិបាលខេត្ត​កំពត​បា​ន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ក្រុង សង្កាត់ និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ ត្រូវ​ង្កើ​ន​ការយកចិត្តទុកដាក់​លើ​សោភ័ណភាពអនាម័យ​ហើយ​កុំ​បណ្តែតបណ្តោយ​ឱ្យ​ក្រុង​កំពត​ក្លាយ​ជាទី​ទេសចរណ៍​សំរាម​។​

ថ្លែង​ក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ ស្តីពី​ការត្រៀម​រៀបចំ​សោភ័ណភាព​ក្រុង​កំពត​សម្រាប់​ពិធីបុណ្យ​សមុទ្រ លោក​ជាវ តា​យ​បាន​មានប្រសាសន៍ថា​ផ្អែកលើ​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​អាជ្ញាធរ​ខេត្តកំពត​នឹង​ទទួលបន្ទុក​រ៉ាប់រង​នៅ​ចំពោះមុខ គ្រប់ផ្នែក​ទាំងអស់ ពិសេស​អាជ្ញាធរ​ក្រុង សង្កាត់ ក៏ដូចជា​មន្ទីរ​អង្គភាព រួមទាំង​ប្រជាពលរដ្ឋ​ផង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​សោភ័ណភាព អនាម័យ បរិស្ថាន​កាន់តែ​ប្រសើរឡើង​ដោយ​កុំ​បណ្តែតបណ្តោយ​ឱ្យ​ក្រុង​កំពត​ក្លាយ​ជាទី​ទេសចរណ៍​សំរាម​សម្រាប់​ភ្ញៀវ​ជិត​ឆ្ងាយ​ន​។ ភារកិច្ច​ដ៏​ចាំបាច់​ទាំងនេះ​ត្រូវ​សហការគ្នា​តាមរយៈ​ដាក់ចេញ​នូវ​ផែនការ និង​ចាប់ផ្តើម​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ហើយក៏​មិនអាច​ពន្យា​ពេល​បានដែរ​។

ឮលោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​បច្ចុប្បន្ន​សំ​រាម​នៅតែ​ជា​បញ្ហា​ដែល​តម្រូវឱ្យ​រដ្ឋបាលខេត្ត និង​អាជ្ញាធរ​ក្រុង​គិតគូរ​ជា​អាទិភាព​ព្រោះ​ទីក្រុង​មួយ​ធ្លាប់មាន​ឈ្មោះ​ល្បី ហើយ​ត្រូវ​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នាពេល ខាងមុខ​ផង​មិនអាច​លេចឡើង​នូវ​ភាព​អ​នា​ធិ​តេ​យ្យ ការបាត់បង់​សណ្តាប់ធ្នាប់ ឬ​ទិដ្ឋភាព​បែប​គគ្រិចៗ​កើតមាន​តាម​ទីសាធារណៈ​ទេ​។

ឆាប់ៗ​ខាងមុខ លោក​នឹង​ប្រគល់​ទូ​កុង​ទី​ន័​រ​ដល់​សង្កាត់​ទាំង​ប្រាំ​ធ្វើជា​កន្លែង​ស្តុក​សំរាម​ដើម្បី​ងាយស្រួល​ក្នុងការ​ស្ទួ​ចឡើង​ចុះ​ពេល​រថយន្ត​ក្រុមហ៊ុន​ដើរ​ប្រមូល​ម្តងៗ​។ លោក​ជាវ តា​យ​បាន​បន្តថា​មន្ត្រី​នៃ​អាជ្ញាធរ​សង្កាត់​នីមួយៗ​ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​អនុវត្ត​ព្រម​គ្នា ព្រោះ​បើ​ខ្វះ​កិច្ចសហការ​ពី​មជ្ឈដ្ឋាន​នានា​នោះ​គ្រប់យ៉ាង​នឹងត្រូវ​បរាជ័យ​។ ចំណែក​មន្ទីរ អង្គភាព​រដ្ឋ​ត្រូវ​ឈានមុខ​ធ្វើជា​គំរូ​ក្នុង​ការសម្អាត​អនាម័យ​បរិស្ថាន ពោលគឺ​មិនត្រូវ​ទុកឱ្យ​បរិវេណ ឬ​ផ្នែក​ជុំវិញ​គ្របដណ្តប់​ដោយ​សំរាម ស្មៅ ឬ​មែកឈើ​ទាំង​មិន​អើពើ​កាត់​តម្រឹម និង​តុបតែង​កែលម្អ​នោះឡើយ​៕​B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ