ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

507
ចែករម្លែក

ដោយ​:ច័ន្ទ​គារ​/​តាកែវ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ដែលជា​មុខសញ្ញា​ជួញដូរ​យ៉ាងសកម្ម ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ត្រាំកក់ ធ្វើការ​ឃាត់ខ្លួន​រួម​នឹង​វត្ថុតាង​មួយចំនួនធំ ។​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៨​និង​១៥​នាទី ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ភូមិ​ត្រពាំង​សោម ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

លោក​វរសេនីយ៍ឯក ឌុ​ក ធី​យ៉ា អធិការនគរបាល​ស្រុក​ត្រាំកក់ បាន​និយាយថា ដើម្បី​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល និង​ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សមត្ថកិច្ច​តាម​មូលដ្ឋាន និង​បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់​សមត្ថកិច្ច​យើង​បានសម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ ដែលជា​មុខសញ្ញា​យ៉ាងសកម្ម​ក្នុងការ​ជួញដូរ​គ្រឿងញៀន រួម​នឹង​ដកហូត​វត្ថុតាង​មួយចំនួនធំ​ទៀតផង​។​

លោក​បាន​បន្តថា ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​គឺមាន​ឈ្មោះ ទ្រី សុក ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សោម ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ម្នាក់ទៀត​ឈ្មោះ លី សីស​ប្រា ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ​។​
ចំណែក​វត្ថុតាង​ដែល​ត្រូវបាន​ដកហូត​រួមមាន ម្ស៉ៅ​ក្រាម​ព​ណ៏​ស​ថ្លា​ចំនួន​៦២​កញ្ចប់​( តូច​៦១​កញ្ចប់ ធំ​១​កញ្ចប់​), ម៉ូតូ​ចំនួន​០១​គ្រឿង ,​ប្រាក់​ចំនួន​៥៥០០០​រៀល និង​ប្រដាប់​វេច​ខ្ចប់​មួយចំនួនធំ​។​

​ជនសង្ស័យ​ទាំង​២​នាក់​រួមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​តាម​និតិ​វិធី បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ