ចុះ​ត្រួតពិនិត្យ​ការងារ​តាម​បណ្តា​ការដ្ឋាន​ក្នុង​រមណីយដ្ឋាន​អង្គរ​

437
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​ ៖ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា អមដំណើរ​ដោយ​អគ្គនាយករង ប្រធាន​នាយកដ្ឋាន មន្ត្រី​ជំនាញ និង​ប្រធាន​គម្រោង​នៅតាម​ការ​រដ្ឋា​ន​នីមួយៗ កាលពី​ថ្ងៃទី​១០​ខែកក្កដា​នេះ បាន​ចុះ​ត្រួតពិនិត្យ​និង​តាមដាន​ដំណើរ​ការវិវត្ត​ការងារ​ផ្សេងៗ​នៅក្នុង​តំបន់​អង្គរ​។​

ការចុះ​ត្រួត​ពិ​ត្យ​នេះ បាន​ផ្តោតទៅលើ​ដំណើរការ​ជួសជុល​កែលម្អ​បញ្ជរ​លក់​សំបុត្រ​ចាស់​ឱ្យទៅជា​មជ្ឈមណ្ឌល​បម្រើសេវា​កម្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។ គម្រោង​អភិវឌ្ឍន៍​ផ្លូវ​កង់​សម្រាប់​ទេសចរ​និង​ប្រជាជន​ក្នុង​តំបន់ ការដ្ឋាន​ជួសជុល​ស្រះ​អង្គរវត្ត​ផ្នែក​ខាងជើង ការរៀបចំ​សណ្តាប់ធ្នាប់​និង​បរិស្ថាន​ល្អ​តាម​ដងផ្លូវ​ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត និង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នៅ​កន្លែង​ចំណតរថយន្ត​បណ្តោះអាសន្ន​។​

ក្រោយពី​ស្តាប់​បទ​បង្ហាញ ការវិវត្ត​នៃ​ការងារ ផល​លំបាក បញ្ហា​ប្រឈម​នានា​របស់​អ្នកជំនាញ​លើ​គម្រោង​នីមួយៗ លោក ហង់ ពៅ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​បំពេញការងារ​ប្រកបដោយ​ជំនាញ​បច្ចេកទេស​និង​ទំនួល​ខុសត្រូវ​ខ្ពស់ ជាពិសេស​ការគោរព​ទៅតាម​បទដ្ឋាន​ជួសជុល អភិរក្ស​ដែល​អ្នកជំនាញការ​អាយ​ស៊ី​ស៊ី​-​អង្គរ​បាន​ផ្តល់ជូន​នាពេល​កន្លងមក​។ បន្ថែម​ពី​នោះ​លោក​ក៏បានផ្តល់​នូវ​មតិ​កែលម្អ​ដើម្បី​អភិវឌ្ឍន៍​ការងារ​ឱ្យ​កាន់តែ​ប្រសើរ ព្រមទាំង​ទទួលយក​នូវ​រាល់​សំណូមពរ​ពី​អ្នកជំនាញ និង​ពលករ​ជំនាញ​ប្រចាំ​ការដ្ឋាន​ទាំងនោះ​ផងដែរ​៕​B/