រថយន្តកុងតឺន័របុកកិនម៉ូតូស្កុបពី ពីក្រោយជាប់ក្រោមកង់ សំណាងល្អអ្នកបើកបរម៉ូតូលោតផុត

639
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យស្រៀវខ្លួន ហើយក៏ជាសំណាងមួយដែរ សម្រាប់បុរសម្នាក់ ក្រោយពីរថយន្តប្រភេទកុងតឺន័រ បើកបុកកិនម៉ូតូស្កុបពី ពីក្រោយ កិនកល់ជាប់លើម៉ូតូតែម្តង អ្នកបើកបរម៉ូតូលោតផុត គ្រាន់តែរបួសស្រាល កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវ៣០ម៉ែត្រ កែងផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ជាប់ព្រំប្រទល់ជាមួយ សង្កាត់ពងទឹក ខណ្ឌដង្កោ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូ ម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DG-5535 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច លើផ្លូវ៣០ម៉ែត្រ លុះដល់កែងផ្លូវជាតិលេខ៣ រៀបនឹងបត់ស្តាំ ស្រាប់តែរថយន្តបង្ក ប្រភេទកុងតៃន័រ ម៉ាក FUSO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3E-1742 បើកស្របទិស ជ្រុលទៅបុកកិនពីក្រោយ បណ្តាលឲ្យកង់រថយន្តកិនជាប់ពីលើម៉ូតូ ផ្នែកខាងក្រោយ ហើយជាសំណាងល្អមួយក្នុង១០០០គ្រោះថ្នាក់ អ្នកបើកបរម៉ូតូ លោតផុត គ្រាន់តែរងរបួសស្រាល រលាត់ដៃជើង ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច ប៉ុស្តិ៍ ចុះទៅអន្តរាគមន៍ ដើម្បីសម្រួលចរាចរណ៍ យករថយន្ត និងម៉ូតូ ក្នុងអង្គហេតុខាងលើចេញដាក់គៀនខាង បញ្ជៀសនូវវិប្បត្តិកកស្ទះចរាចរណ៍ ហើយខាងតំណាង ក្រុមហ៊ុនរថយន្តក៏មកដល់ សុំធ្វើការសម្របសម្រួល ចេញថ្លៃជួសជុលម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម