យុវជន​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្នុង​ផ្ទះ ដោយ​មិនដឹង​មូលហេតុ​

752
ចែករម្លែក

ដោយ​: គ្រញូង​
​បាត់ដំបង​:
កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៩ មានការ​ភ្ញាក់ផ្អើល​ដោយ​យុវជន​ម្នាក់ បាន​ចងក​សម្លាប់ខ្លួន​នៅ​ចំណុច​ភូមិ​អណ្តើក​ហែប ឃុំ​អណ្តើក​ហែប ស្រុក​រតនមណ្ឌល ហើយ​មូលហេតុ​នៃ​ការចងក​នេះ​មិនទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៅឡើយ​ទេ​។​

​លោក សន និល អធិការនគរបាល​ស្រុក​រតនមណ្ឌល​បានឱ្យដឹងថា អត្តឃាត​ជន​មានឈ្មោះ លី តា​បូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​(​នៅ​លីវ​)​នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។ លោក​អធិការ​បាន​បញ្ជាក់ថា យុវជន​រូបនេះ បាន​ចងក​នៅលើ​ធ្នឹម​ក្នុងផ្ទះ​កាលពី​រំលង​អា​ធ្រា​ត្រ លុះ​ព្រឹក​ឡើង​ទើប​ក្រុមគ្រួសារ​ប្រទះឃើញ ក៏​ផ្អើលឆោឡោ​តែម្តង ហើយ​ចំពោះ​ករណី​អត្តឃាត​កម្មនេះ គេ​នៅ​មិនទាន់​ដឹង​អំពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ​។​

​ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច បានប្រគល់​ឱ្យ​ក្រុម​គ្រួ​ដារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម