លោក កន គឹម​លី ដង្ហែ​ទានវស្សា​ទៅកាន់​៤​វត្ត និង​បន្ត​ពិនិត្យ​ផ្លូវលំ​ចូល​ទួល​បុរាណ ក្នុង​ខេត្ត​កា​កែវ​

625
ចែករម្លែក

ដោយ​: ចាន់តូ​
​ភ្នំពេញ​:
នៅ​ព្រឹក​ថ្ងៃទី​១១​ខែកក្កដា ឆ្នាំ​២០១៩ លោក កន គឹម​លី និង​លោកស្រី​ព្រមទាំង​ក្រុមគ្រួសារ លោកប្រុស លោកស្រី​បងប្អូន ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ យក​ទានវស្សា​និង​បច្ច័យ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ត្រីមាស​ចូលមក​ដល់​។ ក៏ដូចជា​ឧទ្ទិស​កុសល​ដល់ ជីដូន​ជីតា កុង ម៉ា ញាតិ​តិ​កា​ទាំង​៧​សណ្ដាន ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ ស្ថិតនៅ​វត្ត ប្រសាទ​នាង​ខ្មៅ វត្ត អង្គ​ប្រី​យ៍ វត្ត វាលុកា​រាម ហៅ វត្ត​ខ្សាច់ ស និង​វត្ត​សិរី​វ័ន ហៅ​ក្បាល​សំរោង ក្នុង​ស្រុង​សំរោង ខេត្តតាកែវ​។​

​ក្នុងនោះ លោក និង​លោកស្រី និង​ក្រុមគ្រួសារ ប្រគេន​បច្ច័យ ១៥​ម៉ឺន​រៀល ទានវស្សា​មួយគូ ទឹក​សុទ្ធ មី ត្រីខកំប៉ុង​និង​ភេសជ្ជៈ វេរ​ប្រគេន​ព្រះសង្ឃ គង់​ក្នុង​វត្ត​នីមួយៗ ចូលរួមចំណែក​ក្នុង​ព្រះពុទ្ធ​សា​នា នា​ឪ​កាសចូល​ព្រះវស្សា ដែលមាន​រយៈពេល​៣​ខែ ជា​ទំ​លៀម​ទំលាប់​ដូនតា​របស់​យើង​។​

​ឆ្លៀតឱកាស​នោះដែរ លោក​បន្ទាប់ពី​ប្រគេន ទានវស្សា គ្រឿងឧបភោគ​បរិភោគ ដល់​ព្រះសង្ឃ​រួច បន្តដំណើរ​ចុះ​ពិនិត្យ​ផ្លូវលំ​មួយ​ខ្សែ​ចូល​ទួល បុរាណ ហៅ​ទួល​លោកតា​សំរោង ដើម្បី​អភិរក្ស​ទុក សាងសង់​ផ្លូវ សាងសង់​ធ្វើ​រោង​សន្សំ​បុណ្យ រោង​លោកតា​ថ្មី សម្រាប់​ប្រជាពលរដ្ឋ គោរពបូជា ព្រោះ​ជាទី​សក្ការៈ​ដ៏​ស័​ក្ត​សិទ្ធ​តាំងពី​យូរលង់​មក របស់​ពលរដ្ឋ​ក្នុងភូមិ ស្រុក ស្ថិតនៅ​ភូមិ​ឫស្សី​ជុំ ឃុំ​ទ្រា ស្រុក​សំរោង ខេត្តតាកែវ ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ដោយមាន​ការឯកភាព​ពី​គណៈកម្មការ​អាចារ្យ វត្ត មេភូមិ មេឃុំ​និង​លោក​អភិបាលស្រុក​សំរោង រួមទាំង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ព្រោះ​កន្លងមក​មាន​ជន​មួយ​ក្ដាប់​តូច​លួច កាយ កាប់ ទន្ទ្រាន​យក​ដី​ទីទួល​ខាងលើ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មេភូមិ មេឃុំ លោក​អភិបាលស្រុក និង​លោក កន គឹម​លី ដាក់​គ្រឿងចក្រ ជួសជុល​កែលំអរ​ឡើងវិញ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម