យុវជន​ម្នាក់​ដែល​បានប្រកាស លក់ អាវយឺត មាន​រូបលោក កែម ឡី ត្រូវ​តុលាការ​ឃុំខ្លួន

566
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ​
​ភ្នំពេញ​:
យុវជន​ម្នាក់​ដែល​បានប្រកាស លក់ អាវយឺត មាន រូបលោក កែម ឡី បាន​ត្រូវ​លោក ឯក ប៉ូ​លី​ហ្វី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៩ ក្រោម​ការចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​

​យុវជន រូបនេះ​ឈ្មោះ គង់ រ៉ៃ​យ៉ា ធ្លាប់​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ម្តង​រួចមកហើយ ក្នុងករណី​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៍​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

​សមត្ថកិច្ច​បញ្ជាក់ថា កាលពី ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ ប៉ូលិស​បាន​ចាប់ខ្លួន​យុវជន ៤​នាក់ (​ស្រី ២ ប្រុស ២) ដឹកនាំ​ដោយ​យុវជន ឈ្មោះ គង់ រ៉ៃ យ៉ា ដែល​បានប្រកាស លក់ អាវយឺត ដែលមាន រូបលោក កែម ឡី​។ ប៉ុន្តែ​ក្រោយ​ការសាកសួរ​សមត្ថកិច្ច​បាន​ដោះលែង​៣​នាក់​ឲ្យ​មាន​សេរីភាព​វិញ​គឺ​បញ្ជូន​តែ​យុវជន គង់ រ៉ៃ យ៉ា ម្នាក់​ប៉ុណ្ណោះ​មក​តុលាការ​។​

​ដោយឡែក យុវជន ៣​នាក់​ទៀត ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌចំការមន ចាប់ខ្លួន កាលពី ម៉ោង ០៩:០៥ នាទី ព្រឹក​ថ្ងៃទី​១០​កក្កដា​ឆ្នាំ​២០១៩ ខ្លួន​ក្នុងពេល​ជួបជុំ​គោរព​វិញ្ញាណក្ខន្ធ​ខួប ៣​ឆ្នាំ នៃ​មរណភាព លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​សង្គម​នយោបាយ​នៅ​កម្ពុជា ដែល​ត្រូវបាន​ឃាតក​បាញ់សម្លាប់ នៅ​ស្តា​ម៉ា​ត​កា​រ៉ា​ស់​សាំង​កាល់​តិច នៅ​ស្តុ​ប​បូកគោ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ ២០១៦​។ ​យុវជន ៣ នាក់ រួមមាន ៖ ១. សួង នាគព័ន្ធ ២. ជុំ ហួត និង ៣. ជុំ ហួរ ។ យុវជន ទាំង ៣ នាក់ ត្រូវបាន នាំយកទៅ អធិការដ្ឋាន នគរបាល ខណ្ឌចំការមន ដើម្បី សួរនាំ ។ អាជ្ញាធរ មាន​សមត្ថកិច្ច មិន អនុញ្ញាត ឲ្យ ជួបជុំ គោរព វិញ្ញាណក្ខន្ធ សព លោក កែម ឡី នៅ កា រ៉ា ស់ សាំង កាល់ តិច ស្តុ ប បូកគោ ក្នុង រាជធានី ភ្នំពេញ ឡើយ ។

ឃាតកម្ម បាញ់សម្លាប់ លោក កែម ឡី ត្រូវបាន តុលាការ ទាំងបី ថ្នាក់ បានសម្រេច​ផ្តន្ទាទោស​បុរស​ឈ្មោះ អឿ​ត អាង ហៅ ជួប​សម្លាប់ ដោយ​ដាក់ពន្ធនាគារ​មួយជីវិត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម